បាល់ទាត់

លោក Felix បង្ហាញមូលហេតុ​មិន​កោះហៅ ចាន់ វឌ្ឍនាកា​​ ​ចូល​ជម្រើសជាតិ

ចាន់ វឌ្ឍនាកា​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រមូលផ្ដុំ ហ្វឹកហាត់​ក្នុង​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ពានរង្វាន់ 2022 FIFA World Cup និង​ពាន 2023 AFC Asian Cup នោះ​ទេ តែ​យ៉ាង​ណា​ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​មិញៗ​នេះ គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជាលោក Félix Dalmás បាន​ប្រាប់មូលហេតុហើយ។

ឆ្លើយតបសំណួររបស់អ្នក​សារព័ត៌មាន! គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បង្ហាញបែប​នេះ៖ ចំណុចដែលសំខាន់ គឺការលេងជាក្រុម ដូច្នេះយើងត្រូវការកីឡាករដែលមានចំណង់ និងឆន្ទះខ្ពស់ក្នុងលេងឲ្យក្រុមជម្រើសជាតិ។ ហើយចំពោះកីឡាករមួយចំនួន ដែលមិនសូវបានលេងទៀតទាត់នៅក្លឹប ប៉ុន្តែពួកយើងបានទាក់ទងទៅខាងក្រុមការងារក្លឹប អំពីសកម្មភាព និងអ្វីៗដែលពួកគាត់បានធ្វើនៅក្នុងក្លឹប។ អ្វីសំខាន់ គឺខ្ញុំដឹងពីគុណភាពនៃកីឡាករ របៀបនៃការធ្វើការជាមួយគ្នាក្នុងក្រុម អត្តចារិកលក្ខណៈរបស់ពួកគាត់ ហើយនេះជាមូលហេតុដែលអាចកោះហៅបាន។ 

និយាយ​ពី​ជម្រើស​ជាតិ​កម្ពុជាវិញ!​នឹង​ត្រូវ​លេង​ទល់​នឹង​ប៉ាគីស្ថាននៅ​ថ្ងៃ​ស្អែក​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ត្រូវនឹងថ្ងៃ​ទី០៦ ខែ​មិថុនា​ឆ្នាំ​២០១៩​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ទីក្រុងភ្នំពេញ ខណៈ​ទូរទស្សន៍ BTV News នឹង​ធ្វើ​ការ​ផ្សាយផ្ទាល់ផង​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628