បាល់ទាត់

តួនាទីគ្រូ​បង្វឹកម៉ាឡេស៊ីរបស់​លោក Tan Cheng-Hoe កំពុង​ស្ថិតក្នុងភាពមិន​ប្រាកដប្រជា

ទោះ​បី​ជា​បាន​នាំ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​លើក​ទី​២ក្នុង​រយៈ​ពេល​៣​សម័យ​កាល​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ AFF Suzuki Cup កៅអី​គ្រូ​បង្វឹក​របស់​លោក តាន់ ​ឆេងហ៊ើ (Tan Cheng-hoe)​ នៅ​តែ​មិន​អាច​ធានា​ថា​អង្គុយបាន​យូរ​នោះ​ដែរ។

ទស្សនៈវិជ្ជាដឹកនាំ​របស់​លោក​ត្រូវ​បាន​ក្រុម​ការងារបច្ចេកទេស​របស់​សមាគមបាល់ទាត់​ម៉ាឡេស៊ីវិភាគ​ថា​ យ៉ាង​ហោច​ណាស់​ក៏​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរក្នុង​ពាន AFF Suzuki Cup 2018 នេះ ​ហើយជា​ការ​ពិត​! លោក​បាន​សម្រេច​ស្នាដៃ​នេះ​មែន។​ វៀតណាម​បាន​យក​ឈ្នះ​ម៉ាឡេស៊ី​ដោយ​គ្រាប់​បាល់​ទាំង​២​ជើង​៣-២នៅ​វគ្គផ្ដាច់ព្រ័ត្រ ដើម្បី​លើក​ពាន​នេះ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន​ បន្ទាប់​ពី​លើកម្ដងរួច​មក​ហើយ​កាល​ពី​ឆ្នា ២០០៨។

កាល​ពី​ម្សិលមិញ​លោក Stuart Ramaligam អគ្គលេខាធិការ​របស់​សហគម​បាល់ទាត់​ម៉ាឡេស៊ី​បាន​និយាយ​ថា​ គណកម្មការបច្ចេកទេស​នឹង​ជួ​ប្រជុំ​គ្នា​ឆាប់​ៗ​នេះដើម្បី​ពិភាក្សា​តួនាទី​របស់​លោក Tan Cheng-Hoe”។

ដំណើរ​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ម៉ាឡេស៊ី! លោក តាន់ បាន​យក​ឈ្នះ​ក្រុម​ការពារដំណែង​ជើង​ឯក​ថៃ​រួម​ជាមួយ​នឹង​ប្រមូល​បាន​អ្នក​គាំទ្រ​បំបែក​កំណត់​ត្រា​របស់​ខ្លួន​នៅ​កីឡដ្ឋាន​ជាតិ​ក្នុង​ទីក្រុងគួឡាឡាំពួរ។ គ្រប់​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Bukit Jalil តែងតែង​មាន​អ្នក​មក​ទស្សនា​លើស​ពី​៨​ម៉ឺន​នាក់ដែល​មាន​ដូច​ជា​ទទួល​ភ្ញៀវក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​ A ទទួល​ថៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​១​និង​ទទួល​វៀតណាម​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​១​ជាដើម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628