បាល់ទាត់

Sir Alex ចង់​បាន​គ្រូ​បង្វឹក​ម្នាក់​នេះមក​ស្នងតំណែង​លោក​ Jose Mourinho

អតីត​គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​លោក Sir Alex Ferguson ចង់​បានលោក Mauricio Pochettino មក​ជំនួស​លោក Jose Mourinho ​ដែល​បានឈប់​អង្គុយ​កៅអី​គ្រូ​បង្វឹក​របស់​ Manchester United នោះ​ឲ្យ​កាន់​ដំណែង​រយៈ​​ពេល​យូរ​តែ​ម្ដង។

លោក Ole Gunnar Solskjaer ត្រូវ​បាន​តែងតាំងជា​គ្រូ​បង្វឹក​ស្ដី​ទី​រហូត​ដល់​ចប់​រដូវ​កាល​នេះ ខណៈ​ដែល​លោក Mike Phelan ក៏​បាន​​យក​មក​ឲ្យ​កាន់​តួនាទី​ជា​គ្រូ​ជំនួយ​ដល់​គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេស​ផង​ដែរ។ ប៉ុន្តែ​ United នៅ​តែ​ស្វែង​រក​គ្រូ​បង្វឹក​ដឹកនាំ​រយៈ​ពេល​វែងដើម្បី​មក​ជំនួស​លោក Mourinho ដែល​ត្រូវ​បាន​ក្លឹប​ដក​ដំណែងបន្ទាប់​ពី​មក​ជួប​មន្រ្តី​របស់​ក្លឹប​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប កាល​ពី​ព្រឹកថ្ងៃ​អង្គារ។ មាន​បេក្ខភាព​គ្រូ​បង្វឹក​៧​នាក់​ដែល​ជាប់​ទាក់ទងចូល​កាន់​ដំណែងដែល​រួម​មាន Pochettino, Zinedine Zidane,និង Antonio Conte។

ប៉ុន្តែ​តាម​ប្រភព​ The Sun, លោក Ferguson បាន​មើល​ឃើញ​គ្រូ​បង្វឹក Tottenham រូប​នេះហើយ​បាន​ប្រាប់​ថ្នាក់​ដឹកនាំ​ក្លឹប​ឲ្យ​គិត​គូ​ដោយ​សារ​លោកតា​ពេញ​ចិត្ត​ខ្លាំង។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! បិសាច​ក្រហម​នឹង​ប្រឈម​មុខ​ជាមួយ​ភាព​លំបាកក្នុង​ការ​នាំ​យក​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ពី​ទឹក​ដី​ Tottenham ខ្លាំង​ណាស់។

លោក​នៅ​សល់​កុង​ត្រា​ជាមួយ​មាន់ខ្នាយមាស​ដល់​ឆ្នាំ ២០២៣​បន្ទាប់​ពី​លោក​ព្រម​សម្រក់​ទឹក​ខ្មៅ​បន្ត​កុង​ត្រា​កាល​ពី​ប៉ុន្មាន​ខែ​មុន​ហើយ​បើ​ ​Man Utd ចង់​បាន​ខ្លាំងនោះ​ត្រូវ​បង់​លុយ​ថ្លៃ​កុង​ត្រា​នេះ​បន្ថែម​លើ​កុង​ត្រា​ដឹកនាំ​ដល់​ទៅ​៣៤​លាន​ផោន។ របាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ, បញ្ជាក់​ថា​ Pochettino ចង់​មក​ដែរ ហើយ​កំពុង​ពិចារណាការងារ​នៅ​ United ហើយ​ក៏​លោក​កំពុង​គិត​ថា​បដិសេធ​បែបណា​ឲ្យ​បាន​ល្អ​បំផុត​បើលោក​ពិត​ជា​មិន​អាច​ចេញ​ពី​ spursបាន។

របាយការណ៍​ដទៃ​ទៀតក៏​បាន​បញ្ជាក់ស្រដៀងគ្នា​នេះ​ដែរ​ថា ​បិសាច​ក្រហម​បាន​នឹង​កំពុងរៀប​ចំ​សំណើមួយ​ទៅ​កាន់​លោក Pochettino ក៏​ដូច​ជា​បុគ្គលិកគ្រូ​បង្វឹក​របស់​លោក​ដទៃ​ទៀត។ កន្លែង​ដទៃទៀត! Conte ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ឲ្យ​មក​កាន់​ដំណែង​ដ៏​មាន​សម្ពាធ​នេះ​ដែរ​ប្រសិន​បើ​ក្លឹប​បរាជ័យ​ក្នុង​ការ​នាំ​យក​អតីត​គ្រូ​បង្វឹក Southampton រូប​នេះ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628