បាល់ទាត់

ភ្នំពេញក្រោន នឹងជួបដោះស្រាយជាមួយមន្ត្រី FFC រឿងកីឡាករ៥នាក់ ថ្ងៃព្រហស្បតិ៍នេះ

ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកឧកញ្ញា រឹទ្ធី សំណាង នឹងចូលជួបពិភាក្សាជាមួយមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះពាក់ព័ន្ធលើករណីកីឡាករ៥នាក់ដែលទើបតែបានប្តូរទៅកាន់ក្លឹបបាល់ទាត់វិសាខាកាលពីពេលថ្មីៗនេះដោយរំពឹងថាបញ្ហានេះនឹងអាចទទួលបានដំណោះស្រាយសមស្របនាពេលឆាប់ៗ។

ការចូលជួបនេះ ជាយន្តការដោះស្រាយរបស់សហព័ន្ធ បន្ទាប់ពីបានជួបតំណាងវិសាខា និងកីឡាករទាំង៥។ លោក កែវ សារ៉េត អគ្គលេខាធិការ FFC លើកឡើងថា សហព័ន្ធដែលជាអាជ្ញាព្យាបាលនឹងព្យាយាមដោះស្រាយស្របតាមច្បាប់ FIFA ដើម្បីឲ្យភាគីទាំង២ទទួលយកបានរៀងខ្លួន។

គួររំលឹកថា ភ្នំពេញក្រោន បានប្តឹងទៅសហព័ន្ធបាល់ទាត់កម្ពុជាជិត២ខែមកហើយចំពោះរឿងខាងលើ មុនពេលចេញសេចក្តីថ្លែងការក្នុងការព្រមានដកខ្លួនពីលីគកំពូលកម្ពុជា និងរំសាយការអភិវឌ្ឍ បន្ទាប់ពីវិសាខាបានប្រកាសកីឡករទាំង៥ជាសមាជិកខ្លួនកាលពីពេលថ្មីៗនេះ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628