បាល់ទាត់

កម្ពុជា​និង​ម៉ាឡេស៊ីអាចឡើង​ក្នុង FIFA Rankingច្រើន​ចំណាត់​ថ្នាក់ក្រោយ​ឈ្នះ​គូប្រកួតរៀៗខ្លួន​ក្នុង​ 2022 FIFA World Cup Qualifiers

ក្រុម​ជម្រើស​ជាតិម៉ាឡេស៊ី​និង​កម្ពុជា​អាច​ឡើង​ចំណាត់​ថ្នាក់ក្នុង​តារាង FIFA World Rankings បន្ទាប់​ពីទទួល​បាន​ជ័យជម្នះ​របស់​ពួក​គេ​ក្នុង​ជើង​ទី​មួយ​ពាន​រង្វាន់ 2022 FIFA World Cup Qualifiers វគ្គ​ជម្រុះ​ជើង​ទី​មួយ​កាល​ពី​សប្ដាហ៍​មុន។

ប្រភព FootyRanking, បាន​ឲ្យ​ដឹង​ថាក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ក្រោម​ការ​ដឹកនាំរបស់​លោក Tan Cheng Hoe នឹង​អាច​ឡើង​ដល់​ទៅ​៦​ចំណាត់​ថ្នាក់​ក្នុង​តារាង FIFA Ranking ទៅ​ឈរ​លេខ​១៦១​ក្នុង​ពិភពលោក ស្រប​ពេល​កម្ពុជា​នឹង​ឡើង​៣​ចំណាត់​ថ្នាក់​ទៅ​ឈរ​លេខ​១៧០។

ម៉ាឡេស៊ី​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត​ក្នុង​លទ្ធផល​៧​ទល់​១​នៅ​កីឡដ្ឋាន Bukit Jalil National Stadium កាល​ពី​ថ្ងៃ​ទី​០៧​ខែ​មិថុនា​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​១០.៣៨ពិន្ទុ ដើម្បី​ពង្រឹង​ជំហរចំណាត់​ថ្នាក់​ក្ុនុង​តារាង​បាល់​ទាត់​ពិភពលោក ខណៈទីម័រខាងកើត​អាច​ធ្លាក់​ទៅ​ក្រោម​ដល់​ទៅ​៦​ចំណាត់ថ្នាក់​ហើយ​ទៅ​ឈរ​លេខ១៩៩ពិភពលោក។

ដោយ​ឡែក​កម្ពុជា​វិញ! ទទួល​បាន​១០.៦០​ពិន្ទុ បន្ទាប់​ពី​យក​ឈ្នះ​ប៉ាគីស្ថាន​ក្នុង​លទ្ធផល​២​ទល់​០នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ហើយ​ប៉ាគីស្ថាននឹង​ធ្លាក់​ទៅ​លេង២០១ក្នុង​ពិភពលោក។

ក្រុម​ជម្រើស​ជាតិ​ដទៃ​ទៀត​នៅ​អាស៊ាន​គឺ ឡាវឡើង​ធ្លាក់ចំណាត់​ថ្នាក់​៤​កាំទៅ​លេង​១៨៨បន្ទាប់​ពី​ចាញ់បង់ក្លាដែស១​ទល់​០​ក្នុង​ជើង​ទី​មួយ​វគ្គ​ជម្រុះ​ពានបាល់ទាត់ពិភពលោកដូចគ្នា។ ជម្រើស​ជាតិ​ព្រុយណេ នឹងធ្លាក់ទៅ​ឈរ​ជាមួយក្រុម​ទីម័រ​ក្នុង​ចំណាត់​១៩៩ បន្ទាប់​ពី​ចាញ់​ម៉ុងហ្គោលី២​ទល់​០​ហើយ​ជម្រើស​ជាតិ​ប៊ូតាន់​​ដែលឈ្នះកោះហ្គាម១​ទល់​០នឹង​ឡើងទៅ​លេង​១៨៤​ហើយ​ហហ្គាម​នឹងធ្លាក់៥​ចំណាត់​ថ្នាក់​ឈរ​លេខ១៩៧។

ម៉ាកាវ​នឹង​ឈរ​លេខ​១៨២​​ខណៈ​ស្រី​លង្កា​ដែល​ចាញ់​ក្រុម​ជិត​ខាង​ចិន​មួយ​នេះ​១​ទល់​០​នឹង​បន្ត​ឈរ​លេខ​២០២​ដែល​ជា​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​ក្នុង​ទ្វីប​អាស៊ី៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628