បាល់ទាត់

ឥណ្ឌូណេស៊ី​តែងតាំង​បុរស​សញ្ជាតិ​ស្កុតឡែន​ម្នាក់​ជា​គ្រូ​បង្គោល​ជម្រើស​ជាតិ

សហព័ន្ធបាល់ទាត់​ឥណ្ឌូណេស៊ី​ PSSI បាន​តែងតាំង​លោក Simon McMenemy ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថ្មី​ខណៈ​គ្រូ​បង្វឹក​ចាស់​លោក Bima Sakti ប្ដូរ​ទៅ​កាន់​ក្រុម​ជម្រើស​ជាតិ​វ័យ​ក្រោម​១៦​ឆ្នាំ។

បុរស​សញ្ជាតិ​ស្កុតឡែន​រូប​នេះ​ធ្លាប់​ដឹកនាំជម្រើស​ជាតិ​ហ្វីលីពីន​ហើយ​ក្លឹប​ Dong Tam Long An ក្នុង​ប្រទេស​វៀតណាម​ព្រម​ទាំង​ក្លឹប​មួយ​ចំនួន​ទៀត​នៅ​ឥណ្ឌូណេស៊ី​រួម​ទាំងការ​ជួយ​ក្លឹប Bhayangkara FC ឡើង​មក​កាន់​លីក​កំពូល​ឥណ្ឌូណេស៊ី​កាល​ពី​ឆ្នាំ​មុន។

ប្រភព​របស់​សហព័ន្ធបាល់ទាត់​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា​លោក ការតែងតាំង​គ្រូ​បង្វឹក​ថ្មី​នេះ​មាន​ការ​ចូល​រួមពី​ប្រធានសហព័ន្ធបាល់​ទាត់​ស្ដី​ទី​លោក Joko Driyono  ហើយ​កុងត្រា​នឹង​មាន​សុពលភាព​២​ឆ្នាំ​រហូត​ដល់​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020។

ការ​តែងតាំង​ដទៃ​ទៀត! PSSI ក៏​បាន​ប្រកាស​ពី​ការ​តែង​តាំង​លោក Indra Sjafri ជា​គ្រូ​បង្គោល​ U22 សម្រាប់ SEA Games 2019 នៅ​ហ្វីលីពីន។ លោក Bima Sakti ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោលជម្រើស​ជាតិ​ឥណ្ឌូណែស៊ី​វ័យ​ក្រោម​១៦​ឆ្នាំ​ហើយលោក Rully Nere នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​នារី៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628