សម្ដេចតេជោ ហ៊ុន សែន​ឧបត្ថម្ភ​ប្រាក់លើកទឹកចិត្ត ក្រុម​ជម្រើស​ជាតិកម្ពុជា ៣៧០០០ដុល្លារ

ប្រភពអ្នក​យក​ព័ត៌មាន​ផ្ទាល់​ពី​អាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ សម្ដេច​តេជោ ​ហ៊ុន សែន ​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ៣៧០០០​ដុល្លារ​សហរដ្ឋ​អាមេរិក ​ក្រោយ​ពី​ពួកគេ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ជម្រុះ​បឋម FIFA World Cup 2022 ពោល​គឺ​ឈ្នះ​២​ប្រកួត​ឡើង​ទៅ​ជុំ​ទី​២​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល។

នេះ​មាន​ន័យ​ថា​ក្រុម​កីឡាករ ​គ្រូ​បង្វឹក ​និង​បុគ្គលិក​ជម្រើស​ជាតិ​កម្ពុជាតិទាំង​៣៧​នាក់​ ក្នុង​ម្នាក់​ទទួល​បាន​១០០០ដុល្លារ។

ពិត​ណាស់! ក្រុម​បាល់ទាត់​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម​ប៉ាគីស្ថាន ​២-០ ​នៅ​ជើង​ទី​១ ​និង​ឈ្នះ ២-១ ​ទៀត​នៅ​ជើង​ទី​២ ​ដើម្បី​ទទួល​បាន​កៅអីទៅ​លេង​វគ្គ​បន្ដ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022​និង​ពាន​រង្វាន់ 2023 AFC Asian Cup ៕

Loading...