បាល់ទាត់

Chelsea សម្រេចចិត្តមិនលក់ Christensen ឲ្យអ្នកមានបុណ្យ Barcelona

ក្រោយពីមិនសូវទទួលបានឳកាសក្នុងការបង្ហាញខ្លួនលើទីលានក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីនៃក្លឹបតោខៀវ Chelsea គឺលោក Maurizio Sarri កីឡាករខ្សែរការពារវ័យក្មេង Andreas Christensen ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona ធ្វើការដាក់សំណើរចង់នាំយកទៅកាន់ទឹកដីអេស្ប៉ាញ។

ក្រោយពីទទួលបានសំណើរពីក្លឹបយក្សអេស្ប់ាញខាងលើរួចមក ខាងថ្នាក់ដឹកនាំក្លឹបតោខៀវ Chelsea បានធ្វើការបដិសេធត្រឡប់ទៅវិញ ដោយចង់ចងជើងទុកកីឡាករវ័យ ២២ឆ្នាំអោយបន្តរនៅទឹកដី Stamford Bridge។

គួរបញ្ជាក់ផងថា ខ្សែរការពារជម្រើសជាតិដាណឺម៉ាករូបនេះ បានបង្ហាញវត្តមានក្នុងជម្រើស១១នាក់ដំបូងសឹងគ្រប់ការប្រកួតរបស់តោខៀវកាលពីរដូវកាលមុន ក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅ Antonio Conte។ ប៉ុន្តែនៅក្នុងរដូវកាល ២០១៨-១៩ នេះ រូបគេទើបតែបង្ហាញខ្លួនបាន១០លើកប៉ុណ្ណោះ ខណៈក្នុងការប្រកួតលីគ បង្ហាញខ្លួនតែម្តងគត់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628