បាល់ទាត់

Zidane ទទួល​សំណើ​ពី​ Man Utd ហើយ! ពេល​នេះ​កំពុង​ពិចារណា

អតីត​គ្រូ​បង្វឹក​ Real Madrid លោក Zinedine Zidane ត្រូវ​បាន​គេ​ជឿ​ថា​បាន​ទទួល​សំណើ​ឲ្យ​ទៅ​អង្គុយកៅអី​គ្រូ​បង្វឹក​ក្លឹបបិសាច​ក្រហម Manchester Unitedពេញសិទ្ធដែល​កំពុង​នៅ​ទំនេរ​ក្រោយ​លោក Jose Mourinho ចាក​ចេញ​។

ចាប់​តាំង​ពី​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​ចាក​ចេញ​ពី​ Real Madrid កាល​ពី​ខែ​ឧសភា លោក​មាន​ព័ត៌មាន​ចចាមអារាម​មក​ធ្វើ​ការ​នៅ​ការិយាល័យគ្រូបង្វឹក​របស់​បិសាចក្រហម។​ពេល​នេះ​វា​ហាក់​ដូច​គេ​ដឹង​ថា​លោក​កំពុង​ពិចារណា​ត្រឡប់​មក​កាន់​ដំណែង​ជា​គ្រូ​បង្វឹក​ឡើង​វិញ​នៅ​រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​ទំនេរ​អស់​មួយ​រយៈ។

តាម​ប្រភពកាសែតអេស្ប៉ាញ AS សំណើឲ្យ​ទៅ​កាន់​កិច្ចការ​នៅ​ United កំពុង​មក​ដល់​លើ​តុ​របស់​លោក​ហើយ Zidane ត្រូវ​បាន​គេ​និយាយ​ថាគាត់កំពុងពិចារណាកញ្ចប់ឯកសារ​នោះ។ ដោយ​ឡែក! កាសែត​អង់គ្លេស The Sun បាន​បញ្ជាក់​ថា គ្រូបង្វឹក​ក្រុម​មាន់ខ្នាយមាស Tottenham លោក  Mauricio Pochettino នៅ​តែ​ជា​បេក្ខភាព​លេង​មួយ​របស់​បិសាច​ក្រហម។

លោក Ole Gunnar Solskjaer កំពុង​កាន់​ដំណែង​បណ្ដោះ​អាសន្ន​នៅ Old Trafford រហូត​ដល់​ចប់​រដូវ​កាល​នេះ​បន្ទាប់​ពី​យល់​ព្រមទទួល​ការងារត្រឹមតែ​ជា​គ្រូ​បង្វឹក​ស្ដី​ទីនៅ​ក្លឹប​។គេ​មិន​រំពឹង​ថា​បុរស​សញ្ជាតិ​ន័រវេសម្នាក់​នេះ​កាន់​ដំណែង​ជា​គ្រូ​បង្វឹក​ពេញ​សិទ្ធិនោះ​ទេ៕​

ប្រភព៖ បរទេស

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628