បាល់ទាត់

PSG បន្តកុងត្រាថ្មីដល់អ្នកចាំទីឈាមជ័រហ្វីលីភីន Alphonse Areola ដល់ឆ្នាំ២០២៣

ក្លឹបយក្សប្រចាំលីគកំពូលបារាំង Paris Saint-Germain បានផ្តល់កុងត្រាថ្មី ដល់អ្នកចាំទីរបស់ខ្លួនគឺកីឡាករ Alphonse Areola អោយបន្តស្នាក់នៅជាមួយក្លឹបរហូតដល់ឆ្នាំ២០២៣។

អ្នកចាំទីដែលមានម្តាយឪពុកកំណើតដើមហ្វីលីពីនខាងលើនេះ ទើបតែបានលើកពានវើលខាប់ នៅប្រទេស​រុស្សី ជាមួយក្រុមជម្រើសជាតិបារាំង ខណៈក្នុងរដូវកាលនេះកីឡាករម្ចាស់អាវលេខ១៦ រូបនេះបានបង្ហាញខ្លួនសរុប ១៣​លើក ដែលងាយស្រួលប្រជែងកៅអីអ្នករក្សាសំណាញ់ទីដៃទី១ ពីកីឡាករវ័យចាស់ Gianluigi Buffon 

ក្រោយពីចុះ​កុងត្រាភ្លាម Alphonse Areola បានលើកឡើងថា៖ វាពិតជាមានសារសំខាន់សម្រាប់រូបខ្ញុំ ដែលត្រូវបានបន្តរកុងត្រាថ្មីជាមួយ PSG។ ក្លឹប PSG មិនត្រឹមតែជាកន្លែងដែលបណ្តុះបណ្តាលខ្ញុំនោះឡើយ ប៉ុន្តែជាក្លឹបដែលមាននៅក្នុង​បេះដូងរបស់ខ្ញុំជានិច្ច។ ខ្ញុំបានធំឡើង និងឈានមកដល់កម្រិតបច្ចុប្បន្ននៅទីនេះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628