បាល់ទាត់

អតីតកីឡាករ Liverpool ម្នាក់ថា Salah មិនទាន់អាចជាវិរបុរសរបស់ហង្សក្រហមនៅឡើយ

អតីតខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម ដែលធ្លាប់ចំណាយពេលជាង២ទសវត្សជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុង  Merseyside តាំងពីឈុតយុវជន (១៩៨៤-១៩៩៣) និងតំឡើងមកឈុតធំ (១៩៩៣-២០០១) ពោលគឺលោក  Robbie Fowler បានលើកឡើងថា Mohadmed Salah មិនទាន់ដល់ពេលដែលអ្នកគាំទ្រហៅថា វិរបុរសនៅឡើយនោះទេ ប៉ុន្តែរូបគាត់ត្រូវស្នាក់នៅបន្តទៀត ដើម្បីក្លាយជាវិរបុរសរបស់ក្លឹប។

អតីតអ្នកចាត់ការទូទៅក្លឹបលីគកំពូលថៃ Muangthong United ខាងលើនេះបានថ្លែងប្រាប់សារព័ត៌មាន The Mirror ថា៖” ខ្ញុំមិនខ្មាស់អៀនឡើយក្នុងការនិយាយចំពោះ Salah ប្រសិនបើរូបគាត់ស្នាក់នៅលើទឹកដី Anfield យូរឆ្នាំ នោះកីឡាកររូបនេះនឹងត្រូវគេចាត់ទុកជាវិរបុរសរបស់ក្លឹប ដូចទៅនឹងកម្រិតអតីតវិរបុរសក្លឹបដទៃទៀត។ ខ្ញុំធ្លាប់លេងជាមិត្តរួមក្រុមជាមួយកីឡាករល្អៗ ប្រចាំក្លឹបមានដូចជា Ian Rush, John Barners, Steven Gerrard, Steve McManaman ដូច្នេះខ្ញុំសង្កេតឃើញថា Salah មានសមត្ថភាពដូចពួកគេ”។ 

លើសពីនេះទៀតសោត! បុរសសញ្ជាតិអង់គ្លេស វ័យ៤៣ឆ្នាំខាងលើបានបន្ថែមថា៖” Mohamed Salah រកបានជិត៦០គ្រាប់ទៅហើយ ច្បាស់ណាស់ក្នុងរដូវកាលនេះ Salah អាចនឹងមានឳកាសក្នុងការបំបែកកំណត់ត្រារបស់ Luis Suarez និង Fernando Torres ដែលរកបានត្រឹម ៨២ ៨១គ្រាប់ប៉ុណ្ណោះ។ ខ្ញុំមិនចង់យក Salah មកប្រៀបធៀបជាមួយនឹងវិរៈបុរសមួយចំនួនដូចជា Ian Rush… ហេតុអ្វី? មិនមែនព្រោះតែខ្ញុំមិនវាយតម្លៃលើសមត្ថភាពកីឡាករសញ្ជាតិអេហ្ស៊ីបនេះឡើយ តែពួកយើងនឹងឃើញជាក់ស្តែងនៅ៥ឆ្នាំក្រោយទៀត”៕  

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628