បាល់ទាត់

​ពេល​ទៅ​ដល់ Manchester United, Zidane នឹង​ប្រើ​ប្រាស់​​ពេជ្រ១២​គ្រាប់​នេះ

ក្នុង​ប្រទស​អង់គ្លេស​មាន​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ជា​មួយ​នឹង​ការ​មក​ដល់​របស់​គ្រូ​​បង្វឹក​សញ្ជាតិបារាំងលោក Zinedine Zidane ទៅ​ដឹកនាំបិសាច​ក្រហមនៅ​រដូវ​កាល​ក្រោយ។

អតីតគ្រូ​បង្វឹក​​ Real Madrid រូប​នេះ​បាន​គ្រោង​នាំ​យក​កីឡាករ​សម្រាប់​យក​ទៅ​ដឹកនាំ​នៅ​ Old Trafford ដោយ​មាន​មួយ​ចំនួន​ជា​ពេជ្រមិន​ទាន់​ច្នៃ​ដែល​មាន​នៅ​ក្លឹប​ស្រាប់ ​ហើយ​មួយ​ចំនួន​ទៀត​នាំ​យក​ពី​ក្រៅ​ទៅ​ដូច​ជា Real Madrid និង​ Napoli ជា​ដើម។

កីឡាករ​មាន​ស្រាប់​របស់​បិសាច​ក្រហមដែល​លោក​នឹង​រក្សា​បន្ត​មាន​ដូច​ជាអ្នក​ចាំ​ទី​ David DeGea, ខ្សែ​ការពារ Luke Shaw, Diogo Dalot ខ្សែ​បម្រើ Nemanja Matic, Paul Pogba, និង​ខ្សែ​ប្រយុទ្ធ Marcus Rashford និង Romelu Lukaku។

ចំណែកកីឡាករត្រូវនាំ​ចូល​មាន​ខ្សែ​ការពារ​សញ្ជាតិ​សេណេហ្គាល់ Kalidou Koulibaly របស់​Napoli, Raphael Varane របស់ Real Madrid ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់ Toni Kroos, និងខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628