កីឡាផ្សេងទៀត

ម្ចាស់មេដាយមាសពិភពលោកកីឡាម៉ូតូទឹកស្នើឱ្យស្ថាប័នជាតិពាក់ព័ន្ធរៀបចំការប្រកួតកីឡាម៉ូតទឹកពិភពលោកនៅកម្ពុជា

ម្ចាស់មេដាយមាសពិភពលោក នៅប្រទេសថៃ និងកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី កាលពីពេលកន្លងទៅថ្មីៗនេះ កីឡាករ សាលី អ៊ូមើត បានស្នើដល់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​ចង់ឱ្យមាន​​ការរៀបចំការប្រកួត កីឡាម៉ូតូទឹកកម្រិតពិភពលោកមួយនៅកម្ពុជា។

ម្ចាស់មេដាយមាសពិភពលោករូបនេះ បានបង្ហាញទស្សនរបស់ខ្លួន កាលពីពេលប្រកួតមិត្ត ភាពអន្តរជាតិកីឡាម៉ូតូទឹក ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង កាលពីពេលថ្មីៗនេះថា ជាមួយនឹងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យវិស័យកីឡា នានារបស់កម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ ហើយក្នុងនោះវិស័យកីឡាម៉ូតូទឹកក៏បាន កសាងកិត្តិយសជាតិដ៏ធំធេងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងពិភពលោក តាមរយៈការយក ឈ្នះមេដាយមាស។

សាលីអ៊ូមើត បានសំណូមពរឱ្យក្រសួងអប់រំ យុវ ជន និងកីឡា និង NOCC រៀបចំការប្រកួតលក្ខណៈពិភពលោក ដោយអញ្ជើញបណ្តាកីឡាករនៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម មកចូលរួមប្រកួតដើម្បីបំផុសស្មារតី កីឡាឱ្យកាន់តែរីក ចម្រើនផង និងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាផង ពីព្រោះមានកីឡាករអន្តរ ជាតិជាច្រើនបានកោតសរសើរថាឆ្នេរសមុទ្រនៅកម្ពុជាមានភាពស្រស់ស្អាត និងទាក់ទាញបំផុត។

ការស្នើសុំបែបនេះ គឺដោយសារសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាមិនទាន់មានបទ ពិសោធន៍គ្រប់គ្រាន់ ក្នុងការរៀបចំម្យ៉ាងទៀតសហព័ន្ធនេះទើបនឹងត្រូវបានបង្កើតឡើង២ឆ្នាំ ប៉ុណ្ណោះ ដូច្នេះត្រូវការការជួយជ្រោមជ្រែង បន្ថែមពីស្ថាប័នពាក់ព័ន្ធសំខាន់ៗទាំងនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628