បាល់ទាត់

Sergi Roberto ត្រឡប់ចូលជំរុំហ្វឹកហាត់របស់ Barcelona សារជាថ្មី

ខ្សែការពារស្លាបស្តាំរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona ពោលគឺកីឡាករ Sergi Roberto បានបង្ហាញវត្តមានក្នុងជំរុំហ្វឹកហាត់ជាមួយមិត្តរួមក្រុមសារជាថ្មីក្រោយពីរបួសអស់រយៈពេលជិត១ខែពេញមក។

ការវិលត្រឡប់ចូលជំរុំហ្វឹកហាត់នេះវិញ គេរំពឹងថាកីឡាករមានកំណើតនៅលើទឹកដីតំបន់កាតាឡូនៀផ្ទាល់ខាងលើ នឹងអាចមានឈ្មោះត្រឡប់មកវិញសារជាថ្មីផងដែរ របស់ក្រុមក្នុងការតទល់ជាមួយក្រុម Celta Vigo នាពាក់កណ្តាលរាត្រីចូលថ្ងៃអាទិត្យ ម៉ោង១២ៈ៣០នាទី (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតចុងក្រោយបំផុតសម្រាប់ឆ្នាំ២០១៨ របស់ក្លឹប FC Barcelona ។

ទន្ទឹមនឹងការវិលចូលទីលានរបស់ម្ចាស់អាវលេខ២០ Sergi Roberto ប៉ុន្តែកីឡាករខ្សែរការពារកណ្តាលមួយរូបរបស់ក្លឹបមូលដ្ឋានតំបន់កាតាឡូនៀខាងលើ កំពុងមានបញ្ហារបួសកំភួងជើង ដែលរំពឹងពីគ្រូពេទ្យប្រចាំក្លឹបអាចនឹងវិលត្រឡប់មកវិញនាអំឡុងចុងខែមករាឆ្នាំក្រោយ នោះគឺកីឡាករ Thomas Vermaelen

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628