បាល់ទាត់

Klopp៖ Man City គ្មាន​បង្ហាញ​​ចំណុច​ណាមួយពី​ភាព​កំសោយ​របស់​ខ្លួន​សោះ”

គ្រូ​បង្វឹក​ក្លឹប Liverpool លោក Jurgen Klopp មិន​បាន​រក​ឃើញ​ចំណុច​ណា​មួយ​ពី​ភាពកំសោយ​របស់​ក្រុម Manchester City សោះ​ខណៈ​ដែល​គាត់​សរសើរថា​ពិត​ជា​ពិសេស​ណាស់​ដែល​ក្រុម​របស់​លោក​កំពុងប្រជែង​ពាន​ Premier League ជាមួយ​ម្ចាស់​ជើងឯក​ចាស់​មួយ​នេះ។

ក្រុមហង្សក្រហម​របស់​លោកកំពុង​នាំ​មុខ​មួយ​ពិន្ទុឈរ​កំពូល​តារាង​លើ​ Man Cityហើយ​យប់​នេះ​លោ​នឹង​បន្ត​យុទ្ធនាការ​ការ​ប្រកួត​ជាមួយ Premier League ទល់​នឹង​ Wolves នៅ​កីឡដ្ឋាន Molineux ។ Liverpool ជា​ក្រុ​តែ​មួយ​គត់​ដែល​មិន​ទាន់​ចាញ់​ក្នុង​Premier League នៅ​រដូវ​កាល​នេះ​បន្ទាប់​ពី​ក្រុម​ City របស់​លោក Pep បាន​ចាញ់​ក្រុម​ Chelsea កាល​ពី​ថ្ងៃ​ទី​០៨ ធ្នូ។

“ ខ្ញុំ​គោរពពួក​គេ! City ពិត​ជា​ខ្លាំង​មែន ខ្លាំង​ណាស់​!​ ពិត​ជា​ល្អ។ ខ្ញុំមិន​អាច​និយាយ​ថា​ City ជា​ក្រុម​សំណាងទី​នេះឬ​ក៏​នៅទីនោះ​នោះ​ទេ។​ពួក​គេ​មិន​មែន​អញ្ចឹង​ទេ។ គ្រប់​ៗ​ប្រកួត​យើង​បាន​ឃើញ​ហើយ​កាល​ពី​ឆ្នាំ​មុន​ពួក​គេ​បាន​១០០​ពិន្ទុហើយ​លើក​ពាន”។

“ ខ្ញុំ​អាច​និយាយ​បាន​ថា​គ្មាន​បង្ហាញ​ពី​ចំណុច​ខ្សោយណា​មួយ​នោះ​ទេ​សម្រាប់ពួក​គេ។ ពួក​គេជា​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ហើយ ពួកគេនៅ​តែ​លេង​ដូច​ក្រុម​លើក​ពាន​អញ្ចឹង។​នៅ​ឆ្នាំ​នេះ​ពួក​គេ​នៅ​តែ​ខ្លាំង​ដូច​ឆ្នាំ​មុន។​ពួក​យើង​វិនិច្ឆ័យ​ដូច​នេះ​ដោយ​សារ​តែ​ពួក​គេ​ជា​ក្រុម​លើក​ពាន​។ អញ្ចឹង​ហើយ!​បើពួក​គេ​អាច​ធ្វើ​បាន​​យើង​ក៏​អាច​ធ្វើ​បាន​ដែរ”៕

 

ប្រភព៖ Onefootball

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628