បាល់ទាត់

Park Ji-sung លាឈប់ពីការងារ Part Time ជាមួយសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង

អតីតខ្សែរបម្រើជោគជ័យរបស់ជម្រើសជាតិកូរ៉េខាងត្បូង និងបានចំណាយពេល ៧រដូវកាលជាមួយក្លឹបបិសាចក្រហម Manchester United ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១២ ពោលគឺកីឡាករ Park Ji Sung បានចេញសេចក្តីប្រកាសផ្ទាល់ខ្លួនពីការលាលែងតំណែងជាអ្នកចែករំលែកពិសោធន៍ ក្នុងកម្មវិធីអភិវឌ្ឍន៍យុវជនកូរ៉េខាងត្បូង ដែលបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) ក្រោមហេតុផលមិនមានពេលវេលាគ្រប់គ្រាន់។

គួរបញ្ចាក់ផងថា អតីតកីឡាករខ្សែរបម្រើខាងលើនេះ បានចាប់ផ្តើមអាជីពដំបូងនៅលីគសាកលវិទ្យាល័យកូរ៉េ និងបន្តរដំណើរមកកាន់ទឹកដីហូឡង់ជាមួយក្លឹប PSV Eindhoven និងចុងក្រោយបានឈានជើងចូលមកទឹកដីអង់គ្លេសជាមួយក្លឹប Manchester United រយៈពេល៧រដូវកាល ជួយក្លឹបលើកពានលីគកំពូលអង់គ្លេស ៤លើក និងជាផ្នែកចូលរួមជួយអោយក្លឹប​បិសាចក្រហមនេះ ស្គាល់ពាន FIFA Club World Cup កាលពីឆ្នាំ ២០០៨ ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628