បាល់ទាត់

អតីត​គ្រូ​បង្វឹក Leicester City ថា Jose Mourinho ជា​បេះដូង​នៃ​បាល់ទាត់

គ្រូ​បង្វឹកក្លឹប Fulham លោក Claudio Ranieri បាន​និយាយ​ថា​លោក Jose Mourinho គឺ​ជា​បេះដូងនៃបាល់ទាត់​ហើយ​គាត់​នឹង​ត្រឡប់​មក​កាន់​ដំណែង​គ្រូ​បង្វឹកបាល់ទាត់​វិញ​នាពេល​ឆាប់​ៗ​នេះ ​បន្ទាប់ពី​ត្រូវ​បាន​ Manchester United ដក​ដំណែង​។

ការ​ចូល​កាន់ដំណែង​រយៈ​ពេល​២​ឆ្នាំ​កន្លះជា​អ្នក​ចាត់​ការ​របស់ United ត្រូវ​បាន​បញ្ចប់កាល​ពី​ថ្ងៃ​អង្គារ៍ ក្រោយ​ពេល​ចាញ់​ក្រុម​ឈរ​កំពូល​តារាង Premier League ហង្សក្រហម ៣​ទល់​១​ហើយ​លោក Jose ​ក៏​ត្រូវ​បាន​លោក Ed Woodward កោះហៅ​ទៅ​ជួប​ថ្នាក់​ដឹកនាំ​ក្លឹបហើយ​ក៏​លឺ​ដំណឹងថា​ត្រូវ​គេ​ដក​ដំណែង។

មក​ដល់​ពេល​នេះ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​មាន​ទំនាក់ទំនងត្រឡប់​ទៅដឹកនាំ Real Madrid វិញ​ហើយ​លោក Ranieri ​ចង់​ឲ្យ​លោក Jose Mourinhoត្រឡប់​មក​ពិភពបាល់ទាត់​ឡើង​វិញ។ទាក់ទង​នឹង​ករណី​នេះ អតីត​គ្រូ​បង្វឹក​ជួយក្លឹប Liecester City លើកពាន​កាល​ពី​ឆ្នាំ​២០១៥-១៦លើក​ឡើង​ថា៖

“ ខ្ញុំ​បាន​ផ្ញើសារទៅ​កាន់​គាត់។​យើង​ស្និទស្នាល​នឹង​គ្នា​ណាស់។ ខ្ញុំ​គិត​ថា​បុរស​ម្នាក់​ដូច​ជា​លោក Jose Mourinho គួរ​តែ​ត្រឡប់​មក​វិញ​ឆាប់ៗ​ហើយ​លោក Antonio Conte ក៏​អញ្ចឹង​ដែរ។​ គ្រូ​បង្វឹក​បាល់ទាត់​ទាំង​នេះសុទ្ធតែ​ជា​បេះដូង​នៃបាល់ទាត់។ គាត់​ទៅ​ដឹកនាំក្លឹប​នៅ​ប្រទេសណា គាត់​ឈ្នះ​នៅ​ប្រទេស​ហ្នឹង។ វា​ពិត​ជា​ល្អ​សម្រាប់​គ្រូ​បង្វឹក​បាល់ទាត់​ទាំងអស់​ដែល​ឃើញ​ពួក​គាត់​នៅ​លើ​ទីលាន”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628