បាល់ទាត់

ពេលនេះ​ Shinji Kagawa ក្លាយជាបៀរសម្រាប់​ធីបនៅ Dortmund តែ​ក្លិប​អង់គ្លេសមួយចង់​បាន

លោក Slaven Bilić និង West Bromwich Albion នឹង​ប្រជែង​ជាមួយក្លិប​ទួរគី Betiktas និង​ក្លិបអេស្ប៉ាញមួយចំនួន​ទៀត​ដើម្បី​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ Shinji Kagawa ។

ព័ត៌មាន​នេះ​លេច​លឺ​ឡើង​តាម​ប្រភព​កាសែតទួរគី Sabah ដែលបាន​បញ្ជាក់​ថា​ក្លិប​លេង​ក្នុង​ក្របខណ្ឌ Championship របស់​អង់គ្លេស នឹង​ធ្វើឲ្យ​បំណង​ចាក​ចេញ​ពី​ Dortmund របស់កីឡាករ​ជម្រើស​ជាតិ​ជប៉ុនរូប​នេះបាន​សម្រេច។ West Brom មាន​គោលបំណង​ចង់​បាន​កីឡាករលេងឲ្យ​ជម្រើស​ជាតិ​ជប៉ុន​បាន​៩៧​ប្រកួត​រូប​នេះ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ​ប៉ុន្តែ​មិនបានសម្រេច។

បន្ទាប់​ពីក្លាយ​ជា​បៀរសន្លឹក​ធីបនៅ Borussia Dortmund ក្រោមការ​ដឹកនាំ​របស់​លោក Lucien Favre, Kagawa ទទួល​ជោគជ័យក្នុង​ការ​ទៅលេង​ខ្ចី​ជើង​នៅ Besiktas ដោយ​រក​បាន​៤​គ្រាប់ ​បញ្ជូន​២ ក្នុង​ការ​ចូល​លេង​១៤​ប្រកួត​ក្នុង​ពាន​រង្វាន់ Süper Lig។

រូបគេ​នៅ​សល់​កុង​ត្រា​ជាមួយ​ក្រុម​អាល្លឺម៉ង់​តែ​១២​ខែ​ទៀត​ប៉ុណ្ណោះសម្រាប់​កុង​ត្រា​បច្ចុប្បន្ន។ ក្រុម​មាន​ឈុត​លឿងឆ្នូតខ្មៅ​មួយ​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​បំណង​លក់​កីឡាករ​វ័យ៣០​ឆ្នាំ​រូប​នេះក្នុង​រដូវ​ក្ដៅ​ហ្នឹង​តែ​ម្ដង។

ជាអកុសលសម្រាប់អ្នកគាំទ្រ West Brom ករ​ផ្ទេរ​នេះ​មាន​ភាគ​រយ​តិចសម្រាប់​ពួក​គេ ពី​ព្រោះ​គេ​ជឿជាក់ថា Kagawa មានចំណាប់អារម្មណ៍តិចតួចក្នុងការចូលរួមជាមួយក្លិប​លេង​ក្នុងលីគ​ទី​២​អង់គ្លេស៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628