បាល់ទាត់

Pele មើល​ឃើញ​ក្មេង​ម្នាក់​អាច​ស្នងដំណែងខ្លួន​បាន

ស្តេចបាល់ទាត់ពិភពលោក និងជាវីរបុរសបាល់ទាត់ជម្រើសជាតិប្រេស៊ីល Pele បានលើកឡើងថា Kylian Mbappe គឺ​ជា​ Pele សម័យថ្មី ខណៈដែលកីឡាករ​វ័យ​ក្មេង​ម្នាក់​នេះកំពុងប្រកបអាជីពយ៉ាងជោគជ័យនៅក្លឹប PSG និង​ក្រុម​ជម្រើសជាតិ​បារាំង ។

ថ្ងៃ​នេះ​គឺ​ជា​ខួប​កំណើតដល់​វ័យ​២០ឆ្នាំ​របស់​អតីត​ខ្សែ​ប្រយុទ្ធ Monaco ហើយ​ដើម្បី​អបអរថ្ងៃខួប​នេះ​ បុរស​វ័យ​៧៨​ឆ្នាំ​បាន​និយាយសរសើរពី​សមត្ថភាពដែល​អាច​ជួយ​ជម្រើស​ជាតិ​បារាំង​លើក​ពាន World Cup 2018 នៅ​រុស្សី​ព្រម​ទាំង​ជា​កម្លាំង​សំខាន់របស់​ក្រុម​ជើង​ឯក Ligue 1, Paris Saint-Germain។

៖” ខ្ញុំធ្លាប់បាននិយាយអំពី Mbappe ម្តងរួចហើយកាលពីឆ្នាំំមុន ខ្ញុំគិតថាគេគឺជាកីឡាករល្អមួយរូប។ ពេលនេះរូបគេបានឈ្នះ World Cup លើកដំបូងរបស់ខ្លួនត្រឹមអាយុ១៩ ឯខ្ញុំបានឈ្នះដំបូងនៅអាយុ១៧ឆ្នាំ”

” ខ្ញុំបាននិយាយថា កីឡាករម្នាក់នេះអាចមានសមត្ថភាពស្មើរខ្ញុំ ហើយអាចក្លាយជា Pele ថ្មីផងដែរ ប៉ុន្តែមនុស្សជាច្រើនគិតថាខ្ញុំកំពុងនិយាយបែបកំប្លែង”៕ 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628