បាល់ទាត់

Asian Cup 2019 មានសមាសភាពអាជ្ញាកណ្តាល៥រូប មកពីប្រទេស២ក្នុងតំបន់អាស៊ានយើង

ព្រឹត្តិការណ៍កីឡាបាល់ទាត់ធំបំផុតក្នុងតំបន់អាស៊ី AFC Asian Cup ២០១៩ ខាងមុខនេះ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី០៥ ខែមករា ទល់នឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។ ដោយមានសមាជិកជម្រើសជាតិសរុប ២៤ក្រុម ធ្វើអោយមានការប្រកួតសរុបរហូតដល់ ៥១ប្រកួត ដូច្នេះខាងគណៈកម្មការរៀបចំការប្រកួត បានធ្វើការអញ្ជើញមន្ត្រីអាជ្ញាកណ្តាលសរុបចំនួន ៦០នាក់ ដែល៣០រូប ជាអជ្ញាកណ្តាលលើទីលាន និង៣០រូបទៀតជាជំនួយការអាជ្ញាកណ្តាល ពីបណ្តាលប្រទេសចំនួន ១៩ក្នុងតំបន់អាស៊ីទាំងមូល ខណៈក៏មានមន្ត្រីអាជ្ញាកណ្តាលមកពីតំបន់អាស៊ីអាគ្នេយ៍យើង ៥រូបផងដែរ។

អាជ្ញាកណ្តាលទាំង៥រូប មកពីតំបន់អាស៊ីអាគ្នេយ៍យើងរួមមាន៖

អាជ្ញាកណ្តាលលើទីលាន៖
Mohd Amirul Izwan Bin Yaacob 
ជនជាតិម៉ាឡេស៊ី

Muhammad Taqi Bin Jahari ជនជាតិសឹង្ហបុរី

ជំនួយការអាជ្ញាកណ្តាលរួមមាន៖

Mohd Yusri Bin Muhamad ជនជាតិម៉ាឡេស៊ី

Mohamad Mu Azi Bin Zainal Abidin ជនជាតិម៉ាឡេស៊ី

Ronnie Koh Min Kiat ជនជាតិសឹង្ហបុរី៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628