កីឡាជាតិ

មិត្តភាព៖ វិសាខា សម្ពោធកីឡដ្ឋានទស្សនាដោយសេរី តទល់ជាមួយ ព្រះខ័នរាជស្វាយរៀង

ក្លិបកីឡាបាល់ទាត់វិសាខា នឹងធ្វើការប្រកួតមិត្តភាពលក្ខណៈដកស្រង់បច្ចេកទេស ជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ចុងសប្ដាហ៍នេះ នៅកីឡដ្ឋានវិសាខា ។

ការប្រកួតនេះគឺជាការដកស្រង់បច្ចេកទេសរបស់ក្រុមទាំងពីរ ដើម្បីរៀបចំក្រុម និងពង្រឹងសមត្ថភាព ត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ផងដែរ ខណៈនៃការប្រកួតមិនមានលក់សំបុត្រចូលរួមទស្សនាឡើយ៕

*រូបភាព៖ Visakha Football Club !!! 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628