បាល់ទាត់

គ្រូជម្រើសជាតិអេស៉្បាញៈ Isco គួរតែបង្ហាញខ្លួនលើទីលានអោយបានទៀងទាត់

លោក Luis Enrique បច្ចុប្បន្នជាគ្រូបង្គោលនៃក្រុមជម្រើសជាតិអេស្ប៉ាញបានលើកឡើងអំពី​បញ្ហាដែលកីឡាករ Isco មិនសូវបានបង្ហាញវត្តមានលើទីលាន ដែលអាចប្រឈមនឹងការបាត់បង់កៅអីជម្រើសជាតិផងដែរ។

អតីតអ្នកចាត់ការទូទៅក្លឹបអ្នកមានបុណ្យ FC Barcelona ខាងលើបានលើកឡើងថា៖ ខ្ញុំពិតជាកោតសសើរចំពោះសមត្ថភាពរបស់ Isco។ បើយើងក្រឡេកទៅមើលការប្រកួតនៅ World Cup កន្លងទៅ គ្មានកីឡាករណាផ្សេង ល្អជាងគេ (Isco) នោះទេ។ គុណភាព និងសមត្ថភាពរបស់គាត់ មិនមានអ្វីគួរអោយសង្ស័យទៀតនោះឡើយ គឺគ្រាន់តែត្រូវការលេងអោយបានទៀតទាត់នៅក្លឹប Real Madrid ដើម្បីបន្តឈ្មោះនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ៕ 

បញ្ជាក់ផងថា ក្នុងរដូវកាលនេះខ្សែរបម្រើប្រយុទ្ធ ម្ចាស់អាវលេខ២២ខាងលើ បានបង្ហាញខ្លួនលើទីលានសរុបតែ ១៨ដងប៉ុណ្ណោះ និងរកគ្រាប់បានចំនួន ៤គ្រាប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628