កីឡាជាតិ

១៤សន្លឹកពីការជួសជុលអាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក

កាលពីថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ កន្លងមក លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីជួសជុល និងសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីរាជការរបស់ក្រសួង។

អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក កំពុងត្រូវបានជួសជុល ឱ្យប្រសើរឡើង តាមស្តង់ដារអន្តរជាតិ ដែលអាចឱ្យអត្តពលិកកម្ពុជា ហ្វឹកហាត់ត្រៀមខ្លួនយក មេដៃជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខ។ មកទល់ពេលនេះដំណើរការនៃការជួសជុលបានសម្រេចគួរអោយកត់សម្គាល់តាមរយៈរូបភាពខាងក្រោមនេះ៖

 

*រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation !!!

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628