បាល់ទាត់

Juventus កើបលុយធំពី Adidas ក្នុងតម្លៃ ៤០៨លានអឺរ៉ូ

ក្លឹបយក្សអ៊ីតាលី Juventus បានចេញសេចក្តីប្រកាសពីការចុះកិច្ចសន្យាជាដៃគូថ្មីបន្ថែមលើកិច្ចសន្យាចាស់ ក្នុងតម្លៃ ៤០៨លានអឺរ៉ូ (ប្រមាណ ៤៦៤លានដុល្លារ) ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៧​។

កិច្ចសន្យាថ្មីរវាងក្លឹបជើងឯកអ៊ីតាលី ៣៤សម័យកាលខាងលើ បានប្រកាសពីការចុះកិច្ចព្រមព្រៀងលើភាពជាដៃគូរថ្មីបន្ថែមលើកិច្ចព្រមព្រៀងចាស់ ដែលនឹងអស់សពុលភាពត្រឹមឆ្នាំ២០២១ ប៉ុន្តែបន្ថែមលើកិច្ចសន្យាថ្មីនេះសពុលភាពនៃភាពជាដៃគូរនេះបន្តរហូតដល់ដំណាច់រដូវកាល ២០២៦-២០២៧។ លើសពីនេះទៀតសោត ក្លឹបសេះបង្កង់ខាងលើ ក៏បានលើកឡើងផងអំពីការផ្តល់ជាទឹកប្រាក់បន្ថែមចំនួន ១៥លានអឺរ៉ូទៀតនៅចុងឆ្នាំ២០១៨នេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628