បាល់ទាត់

Africa Cup៖ សេណេហ្គាល់ ជួប អាល់ហ្សេរី វគ្គផ្តាច់ព្រ័ត្រ ខណៈ ទុយណេស៊ី ប៉ះ នីហ្សេរីយ៉ា ដណ្តើមលេខ៣

ការប្រកួតពានរង្វាន់កម្រិតទ្វីបអាហ្វ្រិក បានឈានដល់មកដល់ដំណាក់កាលចុងក្រោយហើយ ខណៈក៏បានរកឃើញ២ក្រុមចុងក្រោយ ត្រូវប៉ះគ្នាដណ្តើមជើងឯកផងដែរ និង២ក្រុមទៀតដណ្តើមចំណាត់ថ្នាក់លេខរៀងទី៣។

 

ការប្រកួតគូដំបូងបានធ្វើឡើងដោយបញ្ចប់៩០នាទីត្រឹមលទ្ធផល ០ទល់០ បើទោះបីក្រុមទាំងសងខាង ទទួលបានឳកាសបាល់ពិន័យ១១ម៉ែត្រម្ខាងម្តងក៏ដោយក្តី ហើយបន្តដល់នាទីថែមម៉ោង១៥នាទី២ដងទៀត ទើបរកឃើញក្រុមឡើងវគ្គផ្តាច់ព្រ័ត្រនោះគឺជម្រើសជាតិសេណេហ្គាល់ ដែលបានយកឈ្នះលើ ជម្រើសជាតិទុយណេស៊ី ដោយគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯង នៅនាទីថែមម៉ោងទី១០០ ទៅហើយ។

ចំណែកការប្រកួតមួយគូទៀតនោះ មានការរកគ្រាប់បាល់តទល់គ្នាទៅវិញទៅមក៣គ្រាប់ ក្នុងនោះគិតត្រឹមវគ្គទី១ ខាងកីឡាករនីហ្សេរីយ៉ា បានរបូតគ្រាប់ឡងចូលទីខ្លួនមួយគ្រាប់នៅនាទី៤០ ប៉ុន្តែអាចរកគ្រាប់បាល់បានមកវិញដោយបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីការសម្រេចចិត្តដោយតាមរយៈ VAR នៅនាទី៧៣។ យ៉ាងណាក៏ដោយ អាល់ហ្សេរី បានយកជ័យជម្នះមកវិញទាល់តែបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយស៊ុតបាល់ពិន័យ Free-Kick នៅនាទីចុងម៉ោង ៩០+ ទៅហើយនោះ៕

ខាងក្រោមនេះជាវីឌីអូហាយឡាយៈ 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628