បាល់ទាត់

ក្លឹបលីគកំពូលហ្វីលីពិន មួយកំពុងជួបវិបត្តិហិរញ្ញវត្ថុ មិនបើកប្រាក់ឈ្នួលកីឡាករ៨ខែមកហើយ

ក្លឹបកម្រិត AFC Cup ២រដូវកាលជាប់គ្នា (២០១៧-២០១៨) របស់ហ្វីលីពិន Global Cebu FC បច្ចុប្បន្នត្រូវបានកីឡាកររបស់ខ្លួន Anton del Rosario ទម្លាយអោយដឹងអំពីការជួបវិបត្តិហិរញ្ញវត្ថុក្លឹប ដោយមិនបានសូម្បីតែផ្តល់ប្រាក់ឈ្នួលដល់កីឡាកររបស់ខ្លួនរយៈពេល៣ខែ ទៅ៨ខែមកហើយ។

កីឡាករខ្សែរការពារជម្រើសជាតិហ្វីលីពិន ខាងលើបង្ហោះសារក្នុងគណនីបណ្តាញសង្គម Facebook របស់ខ្លួនដោយមានអត្ថន័យដូចតទៅ៖ តើពេលណាទើបពួកយើង (កីឡាករ) ទទួលបានប្រាក់ឈ្នួលពលកម្ម? ពួកយើងមិនទទួលបានការផ្តល់ប្រាក់ឈ្នួលចំនួន៣ខែមកហើយ ចំណែកសមាជិកខ្លះវិញឡើងដល់ ៨ខែឯណោះ។ កីឡាករខ្លះត្រូវបានគេបណ្តេញចេញ ខ្លះទៀតរស់នៅជាមួយការហូបមីកញ្ចប់…. ពេលនេះគឺជាវិសមកាល ប៉ុន្តែកីឡាករខ្លះមិនមានលទ្ធភាពក្នុងការទិញសំបុត្រយន្តហោះធ្វើដំណើរទៅជួបគ្រួសារពួកគេឡើយ។ ពួកយើងបានផ្តល់ការគោរពចំពោះក្លឹប តែហេតុអ្វីក្លឹបមិនផ្តល់ការគោរពដូចកីឡាករ? 

គួរអោយដឹងផងថា ក្លឹប Global Cebu FC នេះក៏ធ្លាប់បានប្រកួតយកឈ្នះក្លឹបលីគកំពូលកម្ពុជាយើង បឹងកេត ទាំង២ជើងផងដែរ ក្នុងពានរង្វាន់ AFC Cup វគ្គសន្សំពិន្ទុក្នុងពូលកាលពីឆ្នាំ២០១៧ កន្លងមក ប៉ុន្តែក្នុងរដូវកាល២០១៨នេះ បានបញ្ចប់ដោយឈរនៅបាតតារាងលីគកំពូលហ្វីលីពិន៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628