បាល់ទាត់

ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិ​កម្ពុជាស្ថិត​ក្នុង​ពូលជាមួយជើងខ្លាំងថៃនិងវៀតណាមក្នុងពាន AFF Futsal Championship 2019

ក្រុមបាល់ទាត់​ហ្វូតសាលជម្រើស​ជាតិកម្ពុជា​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ The AFF Futsal Championship 2019 នៅ​ខែតុលា​ឆ្នាំ​២០១៩ ក្នុង​ទីក្រុងហាណូយ ប្រទេសវៀតណាម ខណៈ​កម្ពុជា​ស្ថិត​ក្នុង​ពូល A។

កម្ពុជា​ស្ថិត​ក្នុង​ពូល A ជាមួយ​ម្ចាស់​ផ្ទះ​វៀតណាម ក្រុម​ខ្លាំង​ថៃ និង​ជម្រើស​ជាតិ​ទីម័រខាងកើត​ ខណៈ​ពូល​ Bមាន អូស្រ្តាលី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​និង មីយ៉ាន់ម៉ា។ សម្រាប់​រូបមន្តប្រកួតធ្វើឡើង​ដូវ​កាល​មុន​”​ដែល​ដោយ​ក្រុម​លេខ​១​និង​លេខ​២​ក្នុង​ពូល​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​វគ្គខ្វែងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយ​មាន​កៅអី​ទៅ​លេង​នៅ​ពាន​រង្វាន់  2020 AFC Futsal Championship  ដោយ​ស្វ័យប្រវត្តិក្នុងនាម​ជា​ក្រុម​តំណាងអាស៊ាន។

កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​កម្ពុជាស្ថិត​ក្នុង​បាតរាតាង​ពូល B បន្ទាប់​ពី​លេង​៣​ប្រកួត​ចាញ់​ទាំង​៣​ប្រកួត​របូត​គ្រាប់​បាល់​ជាង​៥០​គ្រាប់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628