បាល់ទាត់

ដឹកនាំដំបូងនៅចិនរបស់ Benitez បានត្រឹមទឹកភ្នែកក្រោមថ្វីជើង Paulinho ទាត់ Hat-Trick

អតីតអ្នកចាត់ការទូទៅក្លឹបសារិកាព្រៃ Newcastle United លោក Rafa Benitez ដែលបានដើរចេញក្រោយបញ្ចប់រដូវកាល២០១៨/២០១៩ នេះមកចូលរួមដឹកនៅលីគកំពូលចិន បានចាញ់ក្នុងការដឹកនាំប្រកួតដំបូងរបស់ខ្លួន ពោលគឺចាញ់ក្លឹបយក្សចិន Guangzhou Evergrande ដោយលទ្ធផល ៤ទល់១ ។

ក្នុងការប្រកួតលីគកំពូលចិនប្រចាំសប្តាហ៍ទី១៨ ក្រុមភ្ញៀវកូនក្រុមរបស់បុរសអ្នកដឹកនាំនៅក្លឹបធំៗជាច្រើនតំបន់អឺរ៉ុបខាងលើ បានបើកការនាំមុខតាំងពីនាទី១១ ប៉ុន្តែមិនសំណាងល្អឡើយ ពោលត្រូវក្រុមម្ចាស់ផ្ទះ ដោយមានអតីតខ្សែប្រយុទ្ធ FC Barcelona កីឡាករ Paulinho ទាត់បញ្ចូលទីវាយបកមកវិញ៣គ្រាប់ម្នាក់ឯង នៅនាទី២៧ ៨៣ និង៩០។ មិនបង្អង់ដៃឡើយដល់នាទី៩០+៤ ទៅហើយ ខាង Guangzhou Evergrande បន្ថែម១គ្រាប់ទៀត ជាគ្រាប់ចុងក្រោយដោយបញ្ចប់លទ្ធផលជាផ្លូវការ ៤ទល់១។

តាមរយៈលទ្ធផលខាងលើធ្វើឲ្យ Guangzhou Evergrande នៅបន្តកាន់កាប់កំពូលតារាង Chinese Super League ដដែល ខណៈ Dalian Yifang នៅឈរលេខរៀងទី៨៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628