បាល់ទាត់

Solsjkaer៖ ខ្ញុំនៅតែអះអាងថា Pogba គឺជាកីឡាករលំដាប់កំពូលរបស់ពួកយើងដដែល

អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solsjkaer បានថ្លែងចំណាប់អារម្មណ៍ និងភាពជឿជាក់របស់គាត់ចំពោះខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ដដែល ដោយទុកចិត្តថានៅតែជាកូនក្រុមលំដាប់កំពូលរបស់ក្លឹបដដែល។

ក្រោយពីធ្លាយតាមរយៈសារព័ត៌មានជាច្រើនដែលចុះផ្សាយពីដំណឹងក្លឹបដូចជា Real Madrid និង Juventus ដែលមានចេតនាចង់នាំយកកីឡាករវ័យ២៦ឆ្នាំខាងលើទៅចូលរួមក្រុម ពេលនេះលោក Ole Gunnar Solsjkaer ដែលកំពុងដឹកនាំកីឡាកររបស់ខ្លួនបោះជំរុំហ្វឹកហាត់នៅប្រទេសអូស្ត្រាលី បានបង្ហើបការបញ្ចប់មន្ទិលសង្ស័យទាំងនោះ។

ថ្លែងប្រាប់ខាង Media របស់ក្លឹបផ្ទាល់ពីប្រទេសអូស្ត្រាលី អ្នកចាត់ការទូទៅឡើងដំណែងជំនួសលោក Jose Mourinho ខាងលើបាននិយាយឲ្យដឹងថា៖

៉ ខ្ញុំពិតជាបានដឹងថា Pogba ចង់សាកល្បងរកការប្រកួតប្រជែងថ្មីនៅកន្លែងថ្មីកាលពីប៉ុន្មានខែមកនេះ។ តែដូចខ្ញុំបាននិយាយជាច្រើនលើកមកហើយ ខ្ញុំតែងតែគិតថា Pogba គឺជាកីឡាករលំដាប់កំពូលរបស់ពួកយើង ហើយរូបគេក៏មិនដែលបង្ករជាបញ្ហាអ្វីបន្តិចឡើយសម្រាប់ខ្ញុំ។ ពេលដែលខ្ញុំមកដឹកនាំទីនេះ ខ្ញុំគឺបានផ្តល់ឳកាសឲ្យ Pogba លេងនៅទីតាំងដ៏ល្អរបស់រូបគេ ហើយលទ្ធផលគឺគេបង្ហាញសមត្ថភាពបានល្អពិតមែន។ ចំពោះខ្ញុំ ទោះរឿងរ៉ាវយ៉ាងណា មិនប៉ះពាល់ផ្លូវចិត្តខ្ញុំឡើយ ខណៈពួកយើងក៏បានពិភាក្សាគ្នាជាច្រើនលើកមកហើយ៕  ៉ 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628