បាល់ទាត់

Pogba និយាយអ្វីខ្លះពី Mourinho ក្រោយ​ Man Utd ដក​ដំណែង?

បន្ទាប់ពីការ​ប្រកួតដំបូងក្រោមអ្នកចាត់ការទូទៅថ្មីលោក Ole Gunnar Solskjaer របស់ក្លឹប Manchester United បានយកជ័យជម្នះដោយលទ្ធផលជាទីគាប់ចិត្ត ៥-១ លើម្ចាស់ផ្ទះ Cardiff City។ ក្រោយការយកឈ្នះយប់មិញ  ខ្សែបម្រើទើបតែលើកពាន World Cup ជាមួយជម្រើសជាតិបារាំង នាទឹកដីរុស្សីកាលពីថ្មីៗកន្លងទៅ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ពីការអរគុណដល់អតីតអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក Jose Mourinho 

បើទោះបីជាទំនាក់ទំនងរវាងអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ និងខ្សែរបម្រើតម្លៃខ្លួនថ្លៃបំផុតនៅអង់គ្លេសខាងលើមិនសូវជាសមប្រកបយ៉ាងណាក្តី ប៉ុន្តែ Paul Pogba បាននិយាយថា

៖ “ច្បាស់ណាស់ ពួកយើងសប្បាយចិត្តជាមួយលទ្ធផលនេះ។ ពួកយើងធ្វើការបានល្អ ទម្រង់លេងរបស់ពួកយើងគឺអស្ចារ្យ ហើយខ្ញុំដឹងថាអ្នក (សារព័ត៌មាន) កំពុងចង់សួរខ្ញុំអំពី Jose…. ។ ជាមួយ Jose ពួកយើងបានឈ្នះពានរង្វាន់ ហើយខ្ញុំចង់អរគុណដល់គាត់ចំពោះការលើពាននេះ។ មិនប្រាកដថាគ្រប់យ៉ាងដំណើរការល្អនោះឡើយ ប៉ុន្តែរឿងខ្លះគឺល្អ ដូច្នេះពួកយើងលើកពាន។ ការឈ្នះពានរង្វាន់ ធ្វើអោយយើងជាកាន់តែអភិវឌ្ឍន៍ខ្លួនជាកីឡាករល្អ។ អ្វីទាំងនេះគឺអតីតកាល ខ្ញុំចង់អរគុណ Jose សម្រាប់អ្វីទាំងនេះ”៕ 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628