បាល់ទាត់

សហព័ន្ធកីឡាបាល់ទាត់​ថៃប្រកាស​តែងតាំង​លោក Akira Nishino ជា​គ្រូ​បង្វឹក​មុនចាប់​ឆ្នោតជ្រើសពូលក្នុង 2022 World Cup ត្រឹម​ប៉ុន្មាន​ម៉ោង

សហព័ន្ធកីឡាបាល់ទាត់ថៃបាន​ប្រកាស​ពី​ការ​តែងតាំងលោក Akira Nishino ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេត្រឹម​តែ​ប៉ុន្មានម៉ោង​មុន​ពេល​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​ប្រកួត​ជុំ​ទី​២វគ្គជម្រុះ​ពាន​រង្វាន់ 2022 World Cup​និង​ពានរង្វាន់ 2023 AFC Asian Cup។

នេះ​ជា​លើក​ទី​២ដែល​ថៃ​បាន​ប្រកាស​ពី​ការ​តែងតាំង​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុនជា​គ្រូ​បង្វឹក​របស់​ពួក​គេ​ខណៈ​កាល​ពី​លើក​ទី​១​លោក Nishino ត្រូវ​បាន​គេ​រាយការណ៍ថា​លោកបាន​ប្រកាស​បដិសេធយល់​ព្រមដឹកនាំ​ក្រុម​ដំរី​ចម្បាំងទៅ​វិញ។

ទោះបី​ជា​យ៉ាង​នេះក្ដី! ភាគី​ទាំងពីរហាក់​ដូច​ជា​បាន​បញ្ជាក់​ច្បាស់ពីកុង​ត្រាដឹកនាំ​ 2022 World Cup វគ្គ​ជម្រុះ​ជុំ​ទី​២​ដែល​ឈាន​មក​ដល់​ឆាប់​ៗ​នេះ។ លោក Akira Nishino នឹង​ដឹកនាំ​ក្រុម​ឈុត​ធំ​និង​ឈុត U23 ដែល​ត្រៀម​ប្រកួត​ 2020 AFC U-23 Championship ដែល​ថៃ​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ផង​ដែរ។

សហព័ន្ធបាល់ទាត់​ថៃ​បាន​ប្រកាស​ក្នុង​សេច​ក្ដី​ថ្លែងការណ៍​មួយ​ក្នុង​វេបសាយផ្ទាល់​ខ្លួន​ជា​ភាសា​អង់គ្លេស​ថា

“FA Thailand is pleased to officially announce that Akira Nishino has been appointed as Head coach of Thailand National Team and head coach of under23 Thailand national team,” FAT said.

“The former Japan National Team Head coach will lead the ‘War Elephants” to compete in the upcoming World Cup 2022 Asian Qualifiers round 2, SEA Games, and the AFC U23 Championship 2020 Finals,” it said.

“Nishino appointment marks a historic milestone for Thai football by becoming the first-ever Asian head coach to helm Thailand National Team,” 

FAT បាន​និយាយ​ទៀត​ថា​ពិធីចុះ​ហត្ថលេខាផ្លូវការ​និង​សន្និសីទកាសែត នឹង​ធ្វើឡើង​ក្នុង​ប្រទេស​ជប៉ុននៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដានេះ។ សន្និសីទកាសែត​នឹង​ក៏​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​បាកកផង​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628