បាល់ទាត់

កាលវិភាគប្រកួត 2022 FIFA World Cup ពូល C កម្ពុជាជួប​ហុងកុងបើកឆាកក្នុងដីខ្លួនឯងខណៈបិទគូថប៉ះអ៊ីរ៉ាក់

ការចាប់​ឆ្នោត​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ 2022 FIFA World Cup Qualifiers and 2023 AFC Cup Joint-Qualifiers វគ្គ​ជម្រុះ​ជុំ​ទី​២​តំបន់​អាស៊ី​បាន​ធ្វើ​រួច​ហើយក្នុង​ទីស្នាក់ការកណ្ដាលរបស់ AFC នៅល្ងាច​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៩​នេះ។

VEHA MEDIA នឹង​បង្ហាញប្រិយមិត្តពីកាលវិភាប្រកួតរបស់​ក្រុមជម្រើស​ជាតិ​កម្ពុជា៖

ក្រុម​គៅព្រៃកម្ពុជា​បាន​យក​ឈ្នះ​ក្រុមជម្រើស​ជាតិ​ប៉ាគីស្ថាន​ក្នុង​វគ្គ​ Play-off ជុំ​ទី​មួយ​ជាមួយ​លទ្ធផល​ឈ្នះ​ទាំង​ពីរ​ជើង​ក្នុងលទ្ធផល​៤​ទល់​១។ក្រុម​មក​ពី​អាស៊ានមួយ​នេះបាន​ឡើង​ទៅ​ឈរក្នុង​ Pot 5 បន្ទាប់​ពី​ទទួល​បាន​ចំណាត់​ថ្នាក់​១៦៩។

ក្រោយចាប់​ឆ្នោត​រួច! កម្ពុជា​នឹង​ត្រូវ​ឈរ​ក្នុង​ពូល C ជាមួយ ហុងកុង ប៉ារ៉ែន អ៊ីរ៉ាក់ និង អីរ៉ង់។​មក​ដល់​វគ្គ​កម្ពុជា​មាន​ពេលវេលា​លេង​បាន​ច្រើន​ដោយ​ជួប​ក្រុម​ទាំង​៤​នេះ​២​ដង​គឺក្នុង​ផ្ទះម្ដង​និង​ម្ដង​ដូចគ្នា។ ការ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១​ឬ​ក៏​លេខ​២​ក្នុង​ពូល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ FIFA World Cup ហើយ​ទទួល​បាន​កៅអី​ទៅ​លេង​ជំនួបផ្ដាច់ព្រ័ត្រ​ 2023 AFC Asian Cup ។

ប្រសិន​បើ​កម្ពុជា​បញ្ចប់​ចំណាត់​ថ្នាក់​ក្រោម​នេះ កម្ពុជា​នឹង​ធ្លាក់ចេញពី FIFA World Cup ប៉ុន្តែ​នៅ​បន្ត​លេង​ការ​ប្រកួតជម្រុះជុំ​ចុង​ក្រោយ​ក្នុង​ពាន​រង្វាន់​ជើង​ឯក​ទ្វីប​អាស៊ីបន្ត​ទៀត។ ខាងក្រោម​ជា​តារាកាលវិភាគរបស់​ជម្រើស​ជាតិ​កម្ពុជា៖

 

Cambodia fixtures in the 2022 FIFA World Cup Qualifiers

1. September 5, 2019 – Cambodia vs Hong Kong

2. September 10, 2019 –Cambodia vs Bahrain

3. October 10, 2019 – IR Iran vs Cambodia

4. October 15, 2019 – Cambodia vs Iraq

5. November 19, 2019 – Hong Kong vs Cambodia

6. March 26, 2020 – Bahrain vs Cambodia 

7. March 31, 2020 – Cambodia vs IR Iran

8. June 4, 2020 – Iraq vs Cambodia

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628