បាល់ទាត់

ដៃគូ Son Heung-min ជួយកូរ៉េខាងត្បូងលើកពាន Asian Games ឆ្នាំមុន ផ្លាស់ទៅលេងលីគកំពូលបារាំង

កីឡាករជម្រើសជាតិកូរ៉េខាងត្បូង Hwang Ui-Jo បានប្រកាសជាផ្លូវការផ្ទេរទៅចូលរួមជាមួយក្លឹប Bordeaux សមាជិកនៃលីគកំពូលបារាំង។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើ កាលពីឆ្នាំ២០១៨ កន្លងទៅទើបតែជួយឲ្យជម្រើសជាតិកូរ៉េខាងត្បូង U23 លើពាន Asian Games ហើយរូបគេផ្ទាល់ ក៏ទទួលបាននាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ ជាមួយការទាត់៩គ្រាប់។

ខណៈនៅជាមួយក្លឹប Gamba Osaka ទៀតសោត Hwang Ui-Jo បានក្លាយជាកីឡាករល្អទាំង១១នាក់ប្រចាំរដូវកាលនៅលីគកំពូលកូរ៉េខាងត្បូង ហើយក៏ជាម្ចាស់ពានរង្វាន់ឯកក្តជន KFA Footballer of the Year រួមផង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628