បាល់ទាត់

ត្រៀមវគ្គផ្តាច់ព្រ័ត្រ AFC Cup ថ្នាក់តំបន់ Hanoi FC ទិញចូលអតីតខ្សែការពារអឺរ៉ង់មួយរូប

ក្លឹបជើងឯកលីគកំពូលវៀតណាមរដូវកាល២០១៨ Hanoi FC បានប្រកាសចុះកិច្ចសន្យានាំយកកីឡាករសញ្ជាតិអឺរ៉ង់តួនាទីអ្នកចាំទី Sajjad Moshkelpour មករួមក្រុម។

ការផ្ទេរមកទឹកដីវៀតណាមនេះ គឺជាដំណើរជីវិតក្រៅប្រទេសកំណើតលើកដំបូងរបស់កីឡាករខ្សែការពារកណ្តាលវ័យ២៨ឆ្នាំខាងលើ។ ការផ្ទេរមករួមក្រុម Hanoi FC ក៏ជាការត្រៀមខ្លួនមួយពង្រឹងរនាំការពារបន្ថែមមុនជំនួបតទល់មិត្តរួមលីគ Becamex Binh Doung ក្នុងវគ្គផ្តាច់ព្រ័ត្រកម្រិតតំបន់អាស៊ាន (Zonal Zone) នៃព្រឹត្តិការណ៍ AFC Cup ២០១៩ នេះ ដែលនឹងប៉ះគ្នាចុងខែនេះហើយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628