បាល់ទាត់

Africa Cup៖ នីហ្សេរីយ៉ា យកឈ្នះ ទុយណេសុី គ្រងដំណែងចំណាត់ថ្នាក់លេខ៣ (HD Highlight)

ក្រុមជម្រើសជាតិនីហ្សេរីយ៉ា បានបញ្ចប់យុទ្ធនាការរបស់ខ្លួនក្នុងពានរង្វាន់លំដាប់កំពូលប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំ២០១៩ នេះដោយទទួលបានចំណាត់ថ្នាក់លេខរៀងទី៣ ពោលតាមរយៈការយកឈ្នះលើជម្រើសជាតិទុយណេស៊ី ដោយត្រឹមលទ្ធផល ១ទល់០ ។

យោងតាមស្ថិតិការប្រកួតទាំងមូល បើទោះបីជាខាង ទុយណេស៊ី មានឳកាសច្រើនជាង និងការគ្រប់គ្រងបាល់ច្រើនជាងដៃគូក៏ដោយក្តី តែបានរបូតគ្រាប់បាល់តាំងពីនាទី៣ ក្រោយពីអ្នកចាំទីចាំក្រឡក់ធ្លាក់បាល់ហុចឳកាសឲ្យខ្សែប្រយុទ្ធនីហ្សេរីយ៉ា Odion Ighalo ទាត់បញ្ចូលទីតែម្តង ខណៈកីឡាកររូបនេះបច្ចុប្បន្នក៏កំពុងកាន់តំណែងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍ផងដែរ។

ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើង២ថ្ងៃទៀតដែលជាជំនួបរវាង សេណេហ្គាល់ និងអាល់ហ្សេរី៕

ខាងក្រោមនេះជាវីឌីអូហាយឡាយ៖ 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628