បាល់ទាត់

Real Madrid ត្រៀមខ្លួនបើកប្រតិបត្តិការ ‘Operation 200’ ដើម្បី​ដេញ​ថ្លៃយក Paul Pogba

Real Madrid ត្រូវបានគេ​រាយការណ៍ថានឹង​បញ្ចេញបេសកកម្ម ‘Operation 200’​ដើម្បី​ប្រមូលលុយឲ្យ​បាន​២០០លាន​អឺរ៉ូ​ដេញ​ថ្លៃ​យក​ Paul Pogba ពី Manchester United។

ស្ដេចសត្រូវ​បានបិសាចក្រហម​ប្រាប់ថា​ពួក​គេ​នឹង​ពិចារណាលក់​ម្ចាស់​ពាន World Cup ប៉ុន្តែ​ពួក​គេ​ទទួល​ការ​ដេញ​ថ្លៃ​ទាល់​តែ​ក្លិប​ណា​មួយ​ហ៊ាន​ដល់​២០០លាន​អឺរ៉ូ។ បន្ទាប់​ពី​ទទួល​បាន Eden Hazard, Luka Jović, Ferland Mendy និង Éder Militão ក្នុងរដូវ​ក្ដៅ​នេះ ក្រុមរបស់​លោក Zinedine Zidane បាន​ខ្វះខាត​លុយ​មួយចំនួន​ហើយ​ពេល​នេះ​ចង់​លក់​ចេញ​កីឡាករ​មួយចំនួន។

ប្រភព​កាសែត​អេស្ប៉ាញ AS, បញ្ជាក់​ថាពួក​គេដា់ក់សំណើ​ឲ្យ​ Gareth Bale, James Rodriguez, និង​Dani Ceballos ទៅ​លេង​នៅ​ក្លិបធំ​នៅ​អ៊ឺរ៉ុប​មួយចំនួន​ឲ្យ​អស់ក្នុង​រយៈ​ពេល២​ទៅ​៣​សប្ដាហ៍​ទៀត។

ក្ដី​សង្ឃឹម​របស់​ពួក​គេ​គឺ​ថា​យក​លុយ​ដែល​បាន​មក​ពី​លក់​កីឡាករ​ទាំង​៣​នាក់​បញ្ជូល​គ្នា​ឲ្យ​បាន​១៥០​លាន​អឺរ៉ូ​ហើយ​បាន​ប៉ុណ្ណ៉ោះ​មកដើម្បី​យក​ទៅ​តថ្លៃទិញ​យក​Pogba ដោយ​ថែម​លុយ​ក្នុង​ហោប៉ៅត្រឹម​៥០​លាន​ទៀត​ប៉ុណ្ណោះ។

ខ្សែ​បម្រើ Manchester United បាន​និយាយ​រួច​ហើយ​ថា​ កំពុងស្វែង​រក​ការ​ប្រកួតប្រជែង​ថ្មី​ស្រប​បេល​ Juventus ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​យក​តារាកំពូលកូរម្នាក់​នេះ​ទៅ​វិញ​ផង​ដែរ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628