បាល់ទាត់

Ole Gunnar Solskjaer ថា ​Alexis Sanchez អាចស៊ុត​បញ្ជូល​ទី​២០​គ្រាប់​រដូវ​កាល​ក្រោយ

គ្រូ​បង្វឹក​បិសាចក្រហម​លោក Ole Gunnar Solskjaer បាននិយាយបែប​ភ្នាល់​ថា​ Alexis Sanchez នឹង​រក​បាន​គ្រាប់​បាល់​២០គ្រាប់​នៅ​រដូវ​កាល​ខាង​មុខ​នេះ។

ខ្សែប្រយុទ្ធ​ជម្រើស​ជាស៊ីលីគឺ​កីឡាករ​មិនន​បាន​ទទួល​ការ​លេង​ច្រើន​ក្រោម​ការ​មក​ដល់​របស់​លោក Solskjaer កាល​ពី​រដូវ​កាល​មុន​ហើយ​ទម្រង់​លេង​ដ៏​អន់​របស់​គេបាន​បង្ហាញ​តាំងតែ​ពីក្រោម​ការ​ដឹកនាំរបស់​លោក Jose Mourinhបន្ត​ដល់​គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេស។

ប៉ុន្តែ​កីឡាករ​វ័យ៣០​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ជម្រើស​ជាតិ​ដោយ​ជួយក្រុម​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន Copa America កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ហើយ​លោក Ole ជឿ​ជាក់ថា​រូប​គេ​នឹង​អាច​បន្តលេង​បាន​ល្អ​នៅ​ដល់​រដូវ​កាល​ក្រោយ។

ក្នុង​សន្និសីទកាសែតមួយគ្រូ​បង្វឹក​រូប​នេះនិយាយថា៖” យើង​ដឹងថា​គាត់​សាកសម​ណាស់។យើង​ត្រូវ​ស្វែង​រក​មធ្យោបាយមួយ​ទាំង​ខ្ញុំ ទាំង​ Alexis និង​ក្រុម​ទាំងមូល​ពី​ព្រោះ​គាត់​ជាកីឡលាករ​កំពូល។​បើ​យើង​បាន​គាត់​លេង​ល្អ​ឡើង​វិញ គាត់​នឹង​រក​បាន​២០​គ្រាប់​យ៉ាង​ស្រួល។ ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​ក្នុង​លក្ខខណៈបុគ្គលនោះ​ទេ​ប៉ុន្តែ​ Alexis បាន​បង្កើត​ការ​នាំ​មុខ​ជា​ច្រើនចាប់​តាំង​ពី​គាត់​មក​ដល់​ទី​នេះ។”

គាត់​មាន​ពេល​វេលា​ដ៏​អស្ចារ្យនៅ​ឯ Arsenal ហើយ​យើង​ចង់​ស្វែងរកឲ្យ​គាត់​អាច​រក​បាន​គ្រាប់បាល់បានច្រើន​នៅ Old Trafford។​នោះ​ពិត​ជា​ជួយពួកយើង​ច្រើន។ អ្នក​បាន​ឃើញហើយ​ថា​ក្នុងពាន Copa America គាំត់​ល្អ​ប៉ុណ្ណា កុំ​តែ​គាត់​របួសនោះ​ទេ។​អ្នក​បាន​ឃើញគុណភាពហើយ​អ្នក​សង្ឃឹម​ថាគាត់​នឹងបន្ត​ភាព​ល្អបែប​នេះក្នុង​ការ​ប្រកួត​នៅ​ទីនេះ។ វា​ជា​ឱកាសរបស់​គាត់នៅ​ពេល​នេះ”។

Romelu Lukakuត្រូវបាន​គេ​រំពឹង​ថានឹងទៅចូលរួមជាមួយ Inter Milan មុន​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​ត្រូវ​បិទ។ វាអាច​ជាឱកាស​មួយសម្រាប់​ Sanchez ដែល​ត្រូវ​លេង​ក្នុង​តំបន់​ប្រយុទ្ធកណ្ដាល​ហើយ Solskjaer បញ្ជាក់​ថា គាត់​អាច​នឹង​ប្រើប្រាស់ខ្សែប្រយុទ្ធឆ្លាស់គ្នាក្នុង​រដូវ​កាល​ក្រោយ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628