ប្លែកៗពីបាល់ទាត់

មហាសេដ្ឋីលំដាប់ពាន់លានដុល្លារម្នាក់ ប្រកាសចង់ទិញ Chelsea ឬ Spur រដូវកាលថ្មីនេះ

មហាសេដ្ឋីលំដាប់ពាន់លានពីសហរដ្ឋអាមេរិកលោក Todd Boehly ត្រូវបានរាយការណ៍ថាកំពុងសិក្សាគម្រោងទិញក្លឹប Chelsea ឬ Tottenham Hotspur មកគ្រប់គ្រង។

មហាសេដ្ឋីដែលមានប្រាក់ក្នុងដៃផ្ទាល់ខ្លួនជាង៥ពាន់លាងដុល្លារ រួមជាមួយនឹងការកាន់កាប់ក្រុមហ៊ុនជំនួញផ្នែកអលនវត្ថុខាងលើ បានបង្ហើបចេតនាសម្លឹងឃើញក្លឹបកំពូលប្រចាំទីក្រុងឡុងដ៍ទាំង២ ដោយចង់ប្រឡូកខ្លួនចូលក្នុងការវិនិយោគលើវិស័យបាល់ទាត់ម្តង។ ខណៈបច្ចុប្បន្នរូបគាត់ក៏ជាម្ចាស់ភាគហ៊ុនរបស់ក្លឹបបាល់បោះ Los Angeles Dodgers នៃលីគកំពូលសហរដ្ឋអាមេរិកផងដែរ។

ចេតនាចង់ទិញយកក្លឹបតោខៀវ Chelsea អាចកើតឡើងខណៈម្ចាស់ក្លឹបបច្ចុប្បន្នលោក Roman Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្សីរូបនេះ មិនដែលបានមកមើលក្លឹបខ្លួនលេងក្នុងកីឡដ្ឋានឡើយ ក្រោយពីការបិទទិដ្ឋាការរបស់រដ្ឋាភិបាលអង់គ្លេស១ឆ្នាំជាងមកហើយនោះ។ កាលពីជាងកន្លះឆ្នាំមុន រូបគាត់ក៏ធ្លាប់បង្ហើបតម្លៃក្លឹបយ៉ាងតិច ២.៥ពាន់លានដុល្លារ។

ចំណែកឯ Tottenham Hotspur វិញយ៉ាងតិចក៏តម្រូវឲ្យលោក Todd Boehly ចំណាយខ្ទង់៣ពាន់លានដុល្លារ ព្រោះទើបតែចំណាយជាច្រើនលើការកសាងកីឡដ្ឋានថ្មីរបស់ពួកគេ៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628