បាល់ទាត់

Chelsea និង Man City ណាត់គ្នាពលី៣ពិន្ទុ មុនថ្ងៃ Boxing Day

ក្លឹបជើងឯក Fa Cup រដូវកាលមុន តោខៀវ Chelsea និងក្លឹបជើងឯកលីគរដូវកាលមុន មេឃខៀវ Manchester City កាលពីប្រកួតក្នុងលីគបានបាត់បង់ ៣ពិន្ទុដូចគ្នា ដែលជាឳកាសផ្តល់អោយក្រុម Liverpool កាន់តែនាំមុខកំពូលតារាងពិន្ទុ។

នៅកីឡដ្ឋាន Stamford Bridge បើទោះបីជាម្ចាស់ផ្ទះ Chelsea មានស្ថិតិក្នុងការគ្រប់គ្រងបាល់ដល់ទៅ៧២% និងមានឳកាសទាត់បញ្ចូលទីច្រើនជាងភ្ញៀវ Leicester City យ៉ាងណាក្តី តែជាលទ្ធផលបានត្រឹមខកចិត្តនៅនាទី៥១ ក្រោយពីការសម្រេចបាល់បញ្ចូលទីដោយកីឡាករ Jamie Vardy ហើយលទ្ធផលនេះបានបន្តរហូតដល់បញ្ចប់ការប្រកួត។

ក្រឡេកទៅមើលនៅ Ethidad Stadium ឯនោះវិញ ម្ចាស់ផ្ទះមេឃខៀវក៏មានវាសនាដូច Chelsea ដែរ បើទោះបីជាការប្រកួតមានគ្រាប់រហូតដល់ ៥គ្រាប់ក្តី។ ត្បិតម្ចាស់ផ្ទះនាំមុខដោយការតែតបាល់បញ្ចូលទីដោយខ្សែរបម្រើ Gundogan នាំមុខក៏ដោយ តែមុនបញ្ចប់វគ្គទី១ ក្រុមភ្ញៀវបានស្វះស្វែងរកគ្រាប់ត្រឡប់មកវិញដល់ទៅ ២គ្រាប់ ដោយ J.Schlupp និងការទាត់បញ្ចូលទីពីចម្ងាយដ៏អស្ចារ្យពី A.Townsend ។ នៅដើមវគ្គទី២ គ្រាប់បាល់ពិន័យ១១ម៉ែត្របានកើតឡើងនៅនាទី៥១ មុនដល់នាទី៨៥ ទើប Manchester City អាចរកគ្រាប់បន្ថែម១ទៀតដោយខ្សែរបម្រើសញ្ជាតិប៊ែលហ្ស៊ិក K. De Bruyne ជាគ្រាប់ចុងក្រោយនៃការប្រកួតនេះ៕

*ទស្សនា Highlight ខាងក្រោមនេះ៖

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628