បាល់ទាត់

Pereira ចង់ឲ្យ Pogba ស្នាក់នៅបន្ត រហូតដល់ចង់លួចទូរស័ព្ទទុកកុំឲ្យនរណាតេចូល 😂

កីឡាករតំណែងខ្សែបម្រើដូចគ្នានៅក្លឹប Manchester United ពោលគឺ Andreas Pereira បានបង្ហាញអារម្មណ៍របស់ខ្លួនថា មិនចង់ឲ្យមិត្តរួមក្រុមរបស់គេ Paul Pogba ចាកចេញទៅចូលរួមក្លឹបណានោះឡើយ មានន័យចង់ឲ្យបន្តស្នាក់នៅ Old Trafford ទៀត។

កីឡាករវ័យ២៣ឆ្នាំខាងលើ បាននិយាយថានឹងព្យាយាមបញ្ចុះបញ្ចូលដើម្បីជំរុញចិត្តឲ្យ ម្ចាស់ជើងឯក World Cup ២០១៨ រូបនេះបន្តស្នាក់នៅជាមួយ Manchester United ៖

៉ វាជាការល្អណាស់! ដែលតែងតែហ្វឹកហាត់ជាមួយ Pogba ។ ក្នុងក្រុមគាត់គឺជាមនុស្សល្អម្នាក់ ហើយកាន់តែមានសារៈសំខាន់ទៀត បើគាត់បន្តស្នាក់នៅជាមួយក្រុមទាំងមូល។ Pogba គឺជាមនុស្សដ៏ល្អម្នាក់ និងជាកីឡាករលំដាប់កំពូល។ គាត់គឺជាមិត្តភក្តិដ៏ជិតដិតរបស់ខ្ញុំ ពួកយើងបាននៅទីនេះតាំងពីអាយុ១៦ឆ្នាំមកម្ល៉េះ ដូច្នេះខ្ញុំតែងតែចាត់ទុកគាត់ដូចជាគ្រួសារតែមួយ។  ខ្ញុំគួរតែលួចទូរស័ព្ទរបស់ Pogba ដើម្បីកុំឲ្យនរណាបានតេមករកគាត់។  ៉  

ការនិយាយបែបកំប្លែងខាងលើនេះ ពីព្រោះមួយរយៈចុងក្រោយមានសារព័ត៌មានជាច្រើនចុះផ្សាយព្រៀងព្រៀតអំពីការចង់បានម្ចាស់អាវលេខ៦ខាងលើពីសំណាក់ Juventus និង Real Madrid ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628