កីឡាផ្សេងទៀត

ប្រធានក្លិបវិសាខា លោក ស សុខា ក្លាយជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន

រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាលោក ស សុខា និងសហការីបានអញ្ជើញចូលរួមប្រជុំ គណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន​  លើក​ទី​ ៧៣ នៅសណ្ឋាគារ ប៉ូ (PO Hotel) ខេត្តស៊ីមម៉ារ៉ាងឥណ្ឌូនេស៊ី កាលព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ការចូលរួមប្រជុំ  គណៈកម្មការបច្ចេកទេស  ក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន លើកទី៧៣ និង  គណៈកម្មការក្រុមប្រឹក្សាគ្រប់គ្រង  កីឡាសិស្សអាស៊ានលើកទី  ៥៦  លោក សុខា ត្រូវបានតែងតែងជា ប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ានអាណត្តិឆ្នាំ២០២០-២០២១ផងដែរ។

ការទទួលយកតំណែងជាប្រធានក្រុនប្រឹក្សាកីឡាសិស្សសម្រាប់តំបន់អាស៊ាននេះ លោក ស សុខា  ក៏បានអញ្ជើញចូលរួមក្នុងពិធីបើក  ការប្រកួតកីឡា សិស្សអាស៊ាន លើកទី ១១ដែលកំពុងតែប្រកួតនៅទីនោះដែរ ។

 ដោយ​ឡែក ក្នុងព្រឹត្តិការណ៍នេះកម្ពុជា ក៏បានបញ្ជូនកីឡាចំនួន ៥ ប្រភេទគឺ  អត្តពលកម្ម ហែលទឹក វាយកូនបាល់ វាយកូនឃ្លីលើតុ និង វាយសី  ទៅចូលរួមប្រកួត ។ លោក  ព្រំ ប៊ុណ្ណយី  នាយបេសកកម្ម​ របស់ ​កម្ពុជា​សម្រាប់ព្រឹត្តិការណ៍នេះបានរាយការណ៍ពីប្រទេសឥណ្ឌូនេស៊ី  មកថា  ការប្រកួតបានចាប់ផ្ដើមហើយ​តែ​មិនទាន់ដល់វេនកម្ពុជាដែលត្រូវប្រកួតនៅឡើយទេ៕

ប្រភព៖NOCC

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628