បាល់ទាត់

លោក ហៅ សុជាតិ​ថា​លេង​ក្នុង​ផ្ទះ​ខ្លួនឯង​សង្ឃឹមឈ្នះ​ច្រើនតែ​លោក​គោរពគូប្រកួត

បន្ទាប់​ពី​ស្មើ​គ្នា​ក្នុង​លទ្ធផល​១-១​ទល់​នឹង​អង្គរថាយហ្គ័រកាល​ពីជើង​ទី​មួយនៅ​កីឡដ្ឋាន​ស្វាយធំ ខេត្ត​សៀមរាប បឹង​កេត​អង្គរ​នឹង​ទទួល​ក្រុម​ភ្ញៀវ​មួយ​នេះ​វិញ​នៅ​ទឹក​ដី Cambodia Airways របស់​ខ្លួន​វិញ​នៅ​ថ្ងៃ​សៅ៍​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១៩ ខណៈ​ក្នុង​ការ​ប្រកួត​គ្រូ​បង្វឹក​បឹង​កេត​លោកល ហៅ សុជាតិ​ថា​មាន​សង្ឃឹម​ឈ្នះ​ច្រើន​បំផុត។

 ការប្រកួតជាមួយអង្គរថាយហ្គឺរសប្តាហ៍នេះ គឺពួកយើងកំពុងត្រៀមខ្លួនបានល្អ ហើយយើងសង្ឃឹមច្រើន ដោយសារយើងសង្កេតឃើញថាកីឡាករយើងមានការប្រឹងប្រែងខ្លាំង ម្យ៉ាងទៀត យើងលេងនៅផ្ទះខ្លួនឯង វាអាចជាផលវិជ្ជមានមួយសម្រាប់យើង តែយ៉ាងណាក៏ដោយ យើងមិនមើលស្រាលពួកគេទេ ព្រោះយើងដឹងថា អង្គរថាយហ្គឺរឆ្នាំនេះ មិនមែនអង្គរថាយហ្គឺរពីមុនទេ ព្រោះពួកគេរៀបចំក្រុមបានល្អមែនទែន ” ។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​និយាយ​ក្នុង​វេបសាយផ្ទាល់​ខ្លួន​ទៀត​ថា៖ “ ចំពោះរឿងដែលយើងមិនបានរបូតគ្រាប់បាល់ពីរប្រកួតមុន យើងមិនអាចរក្សាកំណត់ត្រាបានឬមិនបាននោះទេ តែយើងនឹងព្យាយាមធ្វើវាឱ្យអស់ពីសមត្ថភាព ” ។

នៅ​ថ្ងៃ​សៅរ៍​ទី​១៩​នេះ​ក្រៅ​ពី​បឹង​កេត​ទទួល​ក្រុម​អង្គរថាយហ្គ័រនៅ​វេលាម៉ោង​៣​និង​៣០​នាទី​រសៀល ក្រុម​ FFC U18 នឹង​ទទួល​ក្រុមអគ្គិសនីកម្ពុជា​នៅ​ទីលានសាលាបាល់ទាត់​ជាតិ​បាទី ខណៈ​សូលទីឡូអង្គរ​ទទយល​ក្រុម​ភ្ញៀវ​អាស៊ីអឺរ៉ុប​នៅ​កីឡដ្ឋា​ស្វាយធំខេត្តសៀមរាប។ ទាំង​បី​គូរ​នេះ​ប្រកួត​នៅ​ម៉ោង​៣​និង​៣០​នាទី​ទាំងអស់តែម្ដង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628