ក្នុងសប្ដាហ៍នេះ LA Galaxy នឹងទទួលក្រុមភ្ញៀវ LAFC ក្នុងលីគកំពូលអាមេរិក MLS ខណៈការប្រកួតនេះត្រូវបានគេចាត់ថាជាជំនួបមួយសំខាន់ឬមានឈ្មោះថា El Tráfico។
ការប្រកួតនេះដែរ យើងនឹងឃើញ Zlatan Ibrahimović លេងតទល់ជាមួយខ្សែប្រយុទ្ធ LAFC កីឡាករ Carlos Vela ក្នុងជំនួបដើម្បីដណ្ដើមស្បែកជើងមាស។ បច្ចុប្បន្ន Zlatan រកបាន១៣គ្រាប់ហើយ Vela រកបាន១៩គ្រាប់ដែលកំណត់ត្រានេះនឹងបំបែកកំណត់ត្រារបស់កីឡាករ Josef Martinez របស់ក្លិប Atlanta United កាលពីរដូវកាលមុន។
អញ្ចឹងក៏ដោយ!មុនជំនួបនេះ Zlatan ត្រូវបានគេសួរថាតើគាត់ឬVela គួរតែចាត់ទុកថាជាកីឡាករល្ងបំផុតក្នុង MLS។បន្ទាប់មកអតីតខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតបានឆ្លើយយ៉ាងឡូយ។ តាមពិតទៅ! យើងដឹងហើយថា MLS មានគុណភាពទាមជាងលីគកំពូលៗជាច្រើននៅអឺរ៉ុបប៉ុន្តែចម្លើ់យរបស់ Zlatan ធ្វើឲ្យអ្នកកាសែតដាច់ផ្ញាតែម្ដង។
