បាល់ទាត់

ពេល​ខ្លះ​វៀតណាមឈ្នះ​ថៃតែ​បើ​គិត​លើ​វិស័យបាល់ទាត់​ទាំងមូល​១០ឆ្នាំ​ទៀតទើបវៀតណាមតាមទាន់​ថៃ

ទោះ​បី​ជាមួយរយៈកាលចុង​ក្រោយ​នេះ​ក្រុមជម្រើស​ជាតិ​វៀតណាម​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​ក្នុង​តំបន់​និង​ទ្វីប​អាស៊ី​ទាំង​មូល ពិសេស​យក​ឈ្នះ​ជម្រើស​ជាតិ​ថៃ​ទៀត​ប៉ុន្តែ​បើ​និយាយ​ពី​ការ​សម្រេច​ស្នាដៃ​និង​វិស័យ​បាល់ទាត់​ថៃ​ទាំង​មូល​វៀតណាម​យ៉ាង​ហោច​ណាស់​ត្រូវចំណាយ​ពេលយូត​ទៅ​ទៀត​ហើយ​ពេល​នេះមិន​អាច​ប្រៀបជាមួយថៃបាន​ទេ។

ក្នុង​រយៈកាលថ្មីៗនេះវៀតណាម​បាន​យក​ឈ្នះ​ថៃស្ទើ​តែ​គ្រប់​ឈុត​ជម្រើស​ជាតិ។ ជ័យជម្នះនេះ​គឺ​មោទនកភាពសម្រាប់​វៀតណាម។ អញ្ចឹង​ក៏ដោយ! ប្រធានក្លិប HAGL លោក Duc បាន​និយាយ​ថា៖” រហូត​ក​ដល់​ពេល​នេះ គ្មាន​នរណា​ហ៊ាន​និយាយថា​វៀតណាម​ខ្លាំង​ជាង​ថៃ​នោះ​ទេ។​មាន​ពេល​ខ្លះវៀតណាម​អាច​ឈ្នះ​ថៃ​ប៉ុន្តែ​បាល់ទាត់​យើង​ទាំងមូល​មិន​អាច​ប្រៀបធៀបជាមួយថៃបាន​ទេ។ កាល​ពី​១០​ឆ្នាំ​មុន​យើង​ចាញ់​ថៃ​គ្រប់​ៗប្រកួត​និង​ស្ទើតែ​គ្រប់​ឈុត”។

“ពេលនេះកីឡាករវៀតណាម មិន​ខ្លាចថៃ​ត​ទៅ​ទៀត​ទេ​ពួក​គេត្រៀមខ្លួនប្រយុទ្ធ។​តែ​ភាព​ចាំ​បាច់​គឺ​យើង​ត្រូវ​ការ​ពេល​វេលា​១០​ឆ្នាំ​ទៅ​មុខ​ទៀត​ដើម្បី​ឈ្នះ​ថៃ។​ បាល់ទាត់​ត្រូវ​ការ​ពេល​វេលា យើង​ពិត​ជា​កាត​បន្ថយគម្លាតខ្លះៗពិត​មែន។​វៀតណាម​គួរ​តែ​បន្ត​លូតលាស់កុំឲ្យ​ឈប់។​ដើម្បី​ធ្វើ​បែប​នេះ កីឡាករវៀតណាម​គួរតែទៅ​លេង​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន”។

លោក Duc គឺ​ជាអ្នក​ជំនាញបាល់​ទាត់​ហើយ​ក៏​ជាភ្នាក់ងារកីឡាករ​នាំ​កីឡាករវៀតណាម​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ដែរ។ កីឡាករ​ជំនាន់ដំបូង​គេ​ដែល​ទៅ​លេង​​ប្រទេស​ក្រោម​ការ​ចង្អុលបង្ហាញរបស់​មាន​ដូចជា Xuan Truong, Cong Phuong, Tuan Anh​ដែល​សុទ្ធតែ​ទទួល​បាន​បទពិសោធន៍​និងបរិយាកាសក្រៅ​ប្រទេសលើ​ការ​លេង​បាល់ទាត់។

ប៉ុន្តែ​ក្នុង​ចំណោមកីឡាករ​ទាំង​នោះ​មាន​តែ Cong Phuong ម្នាក់​គត់​ដែល​ជោគជ័យជាង​គេ​ហើយ​បាន​ទៅ​លេង​នៅ​អឺរ៉ុប​ពោល​គឺ​ក្លិប Sint-Truiden របស់​បែលហ្សិក។ លោក Duc បាន​បបន្ត​ថា មាន​កីឡាករ​វ័យក្មេងប្រកបដោយទេពកោសល្យដទៃ​ទៀត​ដូចជា Van Toan និង Van Thanh នឹង​បាន​ទៅ​លេង​នៅ​ក្រៅប្រទេសនា​ពេល​អនាគត។​ការ​សម្រេច​ស្នាដៃរបស់ក្លិប HAGL ក្នុង​​V-League មិន​អាច​គ្រប​គ្រាន់​ឲ្យ​កីឡាករទទួលបាន​ឱកាស​ក្នុង​ការ​ទៅ​លេង​នៅ​ក្រៅ​ប្រទេសបាន​ទេ៕

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628