បាល់ទាត់

AFC ពិន័យសហព័ន្ធបាល់ទាត់វៀតណាម ៣០០០$ ព្រោះរៀបចំប្រកួតមិត្តភាពដោយមិនរាយការណ៍

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៣ ០០០ដុល្លារ ជុំវិញការរៀបចំប្រកួតលក្ខណៈមិត្តភាព៣លើក ដោយមិនបានធ្វើរបាយការណ៍ជាមុនជូនទៅខាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ។

បើតាមសេចក្តីប្រកាសរបស់ AFC បានបង្ហាញថា ការដាក់ពិន័យនេះគឺផ្អែកទៅតាមទិដ្ឋភាពជាក់ស្តែងដែលសហព័ន្ធបាល់ទាត់វៀតណាម ដែលមាននាទីជាអាណាព្យាបាលរបស់ក្លឹបរបស់ខ្លួន ដោយបានអនុញ្ញាតិឲ្យមានការប្រកួតលក្ខណៈមិត្តភាព៣លើក តាំងពីអំឡុងខែកុម្ភៈ មុនបើករដូវកាលលីគកំពូលវៀតណាមរដូវកាលនេះមកម្ល៉េះ។

គួររម្លឹកឡើងវិញ ការពីអំឡុងខែកុម្ភៈ ក្លឹបវៀតណាម២រួមមាន Becamex Binh Duong បានណាត់ប្រកួតមិត្តភាពអន្តរជាតិជាមួយក្លឹបម៉ាឡេស៊ី ដោយលទ្ធផល ៣ទល់៣ ជាមួយ Melaka United និងបន្ត១ប្រកួតទៀតចាញ់ ២ទល់៣ ជាមួយ Terengganu FC ។ ខណៈមួយប្រកួតទៀតនោះគឺរវាងក្លឹបវៀតណាម ទល់ក្លឹបម៉ាឡេស៊ីដដែលនោះគឺ Saigon FC យកឈ្នះ Melaka United ២ទល់១ ។

យោងទៅតាមច្បាប់ ដែលបានចែងមកពី AFC រាល់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិសមាជិកទាំងអស់ត្រូវធ្វើរបាយការណ៍ រាយការឲ្យបានមុនយ៉ាងតិច៤៨ម៉ោង មុនការប្រកួតចាប់ផ្តើម បើពុំដូច្នេះទេនឹងត្រូវពិន័យ១ប្រកួត ១ ០០០ដុល្លារ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628