បាល់ទាត់

មុនជួបគ្នាជម្រុះ World Cup ប្រមុខបាល់ទាត់ថៃ ទទួលស្គាល់ថា វៀតណាម គឺខុសពីអតីតកាល

លោក Somyot Poompanmoung ប្រធាននៃសមាគមកីឡាបាល់ទាត់ថៃ (FAT) បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួន ពាក់ព័ន្ធនឹងក្រុមជម្រើសជាតិខ្លួន ក្រោយពីការចាប់ឆ្នោតវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២ រួចរាល់។

បុរសវ័យ៦៤ឆ្នាំខាងលើបានលើកឡើងថា៖   ៉ ពួកយើង ត្រូវតែរៀបចំខ្លួនឯងឲ្យបានល្អ និងមិនមានចេតនាមើលស្រាលទៅលើក្រុមជម្រើសជាតិផ្សេងឡើយដែលនៅក្នុងពូលជាមួយយើង។ ហើយពួកយើងត្រូវតែបង្ហាញអាកប្បកិរិយានៃការគោរពចំពោះពួកគេ។ គ្រប់ក្រុមជម្រើសជាតិទាំងអស់បច្ចុប្បន្នកំពុងអភិវឌ្ឍន៍រៀងៗខ្លួន។ ការប្រកួតដំបូងរបស់ពួកយើងគឺត្រូវប៉ះវៀតណាម។ ក្នុងអតីតកាលពួកយើងងាយស្រួលក្នុងការលេងតទល់ជាមួយពួកគេ (វៀតណាម) តែបច្ចុប្បន្នភាពនេះ គឺអាស្រ័យលើក្រុមណាដែលបានរៀបខ្លួនល្អជាង។ យ៉ាងណាក៏ដោយ! ខ្ញុំនៅតែមានជំនឿចិត្តលើសមាជិកកីឡាករថៃគ្រប់រូប។   ៉ 

គួរសារជាថ្មីថា ដំរីសឹកថៃ ស្ថិតនៅក្នុងពូល G ដោយត្រូវប៉ះជើងខ្លាំង អារ៉ាប់រួម និងមិត្តរួមតំបន់៣ផ្សេងទៀតដូចជា វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628