បាល់ទាត់

កីឡាករចំណូលថ្មីរបស់ Juventus ម្នាក់ត្រូវហាមឃាត់មិនឲ្យរួមដំណើរ Pre-Season ទៅប្រទេសចិន

កីឡាករខ្សែការពារកណ្តាលចំណូលថ្មីដែលទើបផ្ទេរមកពីក្លឹបទួរគី Alanyaspor ពោលគឺ Merih Demiral ត្រូវបានរាយការណ៍ថា នឹងត្រូវបានហាមឃាត់ចូលប្រទេសចិន ដោយសារហេតុផលនយោបាយ ដូច្នេះរូបគេនឹងមិនអាចរួមដំណើរជាមួយលោក Maurizio Sarri ទៅហ្វឹកហាត់បោះជំរុំ Pre-Season បានឡើយ។

បច្ចុប្បន្នភាពកីឡាករវ័យ២១ឆ្នាំខាងលើ ស្ថិតនៅក្នុងការហ្វឹកហាត់ជាមួយក្លឹបនៅឯប្រទេសសិង្ហបុរី ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពមុនបើករដូវកាលក្នុងព្រឹត្តិការណ៍ International Champions Cup (ICC) ទល់នឹង Tottenham Hotspur ។

បន្ទាប់ពីប្រកួតនេះហើយក្លឹប Juventus ទាំងមូលនឹងត្រូវហោះហើរបន្តទៅកាន់ទីក្រុង Nanjing ប្រទេសចិន ខណៈកីឡាករមានតម្លៃខ្លួនផ្ទេរចូល ១៨លានអឺរ៉ូខាងលើនឹងត្រូវត្រឡប់មករង់ចាំនៅប្រទេសអ៊ីតាលីមុនគេ ព្រោះតាមច្បាប់ចិនសព្វថ្ងៃមិនអនុញ្ញាតិ (បិទទិដ្ឋការ) រាល់ជនជាតិទួរគីគ្រប់ៗរូបតែម្តង៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628