បាល់ទាត់

ដល់ម្លឹង! ព្រោះចង់បាន Neymar ត្រឡប់មកវិញ Barcelona ផ្តល់តម្លៃខ្លួនផង បូកថែមកីឡាករ២រូបទៀត

បន្ទាប់ពីចេញដំណឹងចង់វិលត្រឡប់មកកាន់ទឹកដីចាស់របស់ខ្លួនពីសំណាក់ខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr ពេលនេះខាងក្លឹប FC Barcelona ក៏បានដាក់សំណើនាំមកវិញផងដែរទៅកាន់ក្លឹបបារាំង Paris Saint-Germains ។

យោងតាមរបាយការណ៍ចុងក្រោយពី One Football បានចេញផ្សាយថា Barcelona បានដាក់សំណើដោយហ៊ានផ្តល់តម្លៃខ្លួន១០០លានអឺរ៉ូ បូកបន្ថែមឲ្យកីឡាករ២រូបទៀតដែលក្នុងនោះរួមមាន Philippe Coutinho មួយរូប និងមួយរូបទៀតអាចឲ្យ PSG អ្នកជ្រើសរើសរួមមាន Ivan Rakitic ឬក៏ Ousmane Dembele 

យ៉ាងណាក្តី! មានតែរង់ចាំមើលលទ្ធផលទាំងអស់គ្នា ខណៈកន្លងមកខាងក្លឹបជើងឯកលីគកំពូលបារាំងខាងលើធ្លាប់បដិសេធម្តងរួចមកហើយ ដោយធ្លាប់ប្រកាសដាក់តម្លៃខ្លួន Neymar Jr យ៉ាងតិច២២០លានអឺរ៉ូ ទើបទទួលយកសំណើ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628