បាល់ទាត់

ខ្សែប្រយុទ្ធ Newcastle United មួយរូបផ្ទេរទៅលីគចិនតាមអតីតគ្រូខ្លួនលោក Rafa Benitez

អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញដែលទើបឈានជើងចេញពីលីគកំពូលអង់គ្លេសទៅដឹកនាំក្លឹប Dalian Yifang នៃលីគកំពូលចិន ពេលនេះបានប្រកាសចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធពីក្លឹប West Bromwich Albion នោះគឺ Salmon Rondon 

ខ្សែប្រយុទ្ធសញ្ជាតិវេណេហ្ស៊ុយអេឡា ខាងលើនារដូវកាលមុនត្រូវបានក្លឹបដើម West Bromwich Albion ដាក់ឲ្យខ្ចីជើងមកធ្វើជាកូនក្រុមរបស់លោក Rafa Benitez នៅឯក្លឹប Newcastle United ។ ក្នុងមួយរដូវកាលពេញក្នុងនាមកីឡាករខ្ចីជើង ទទួលបានឳកាសបង្ហាញសមត្ថភាពលើទីលាន៣៣ដង និងអាចរកបាន១២គ្រាប់ផងដែរ។

បើតាមការចេញផ្សាយរបស់ Sky Sports ការផ្ទេរទៅកាន់ទឹកដីចិនជាលើកដំបូងរបស់ Salmon Rondon គឺក្នុងតម្លៃខ្លួន១៦.៥លានផោន៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628