បាល់ទាត់

Antonio Conte និយាយចំៗ ថារូបគាត់ពេញចិត្ត Lukaku តាំងពីនៅដឹកនាំ Chelsea ម្ល៉េះ

អ្នកចាត់ការទូទៅទើបឡើងកាន់តំណែងសារជាថ្មីនៅក្លឹបអ៊ីតាលី Inter Milan នោះគឺលោក Antonio Conte បានបញ្ចេញចំណាប់អារម្មណ៍របស់គាត់លើខ្សែប្រយុទ្ធប៊ែលហ្សុិក Romelu Lukaku ថាជាកីឡាករលំដាប់កំពូលមួយរូបដែលគាត់ចង់បាន និងចូលចិត្ត។

នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗទៅនេះ អតីតអ្នកចាត់ការទូទៅជួយឲ្យ Chelsea លើកពាន Premier League កាលពី២រដូវកាលមុនខាងលើបាននិយាយថា​៖

៉ Lukaku បច្ចុប្បន្នគឺជាកីឡាកររបស់ United ។ តែជាការពិត! សម្រាប់ខ្ញុំគឺពិតជាចូលចិត្តរូបគេណាស់។ ខ្ញុំធ្លាប់ព្យាយាមទាក់ទងចង់នាំរូបគេមក Chelsea កាលពីឆ្នាំ២០១៧ ។ សព្វថ្ងៃខ្ញុំក៏ត្រូវការរូបគេមកចូលរួមជាមួយពួកយើងផងដែរ ប៉ុន្តែបច្ចុប្បន្នគឺអាស្រ័យលើទីផ្សារដោះដូរ។  ៉

គួរឲ្យដឹងផងថា ពេលនេះខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើក៏កំពុងលេចលឺនូវបណ្តុំព័ត៌មានពីការចង់បានរបស់ Inter Milan ផងដែរ ប៉ុន្តែពុំទាន់មានការចរចារមួយជាផ្លូវការនៅឡើយនោះទេ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628